ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ថា ការវាយប្រហារកម្ទេចអគារសារព័ត៌មាន AP និង Al-Jazeera ក្នុងតំបន់ហ្គាហ្សា ជា “គោលដៅស្របច្បាប់”
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu នៅថ្ងៃចន្ទនេះ បានចេញមកការពារ ការវាយប្រហារទៅលើ អគារខ្ពស់ត្រដែតមួយ ដែលជាការិយាល័យទីភ្នាក់ងារសារព័ត៌មានអន្តរជាតិ AP និងការិយាល័យសារព័ត៌មាន Al-Jazeera នៅតំបន់ហ្គាហ្សា ដោយនិយាយថា វាជា “គោលដៅស្របច្បាប់” ព្រោះវាបានធ្វើជាការិយាល័យ ស៊ើបការណ៍ភេរវជនប៉ាឡេស្ទីន ។

ថ្លែងទៅកាន់សារព័ត៌មាន CBS News លោក Netanyahu បាននិយាយថា “ការិយាល័យស៊ើបការណ៍សម្ងាត់ របស់អង្គការភេរវករប៉ាឡេស្ទីន មានទីតាំងនៅក្នុងអគារតំបន់ហ្គាហ្សា ដែលគ្រោងនឹងរៀបចំ ការវាយប្រហារភេរវកម្ម ប្រឆាំងនឹងជនស៊ីវិលអ៊ីស្រាអែល ។
លោកបានបន្ថែមថា “វាជាគោលដៅស្របច្បាប់ និងល្អឥតខ្ចោះ ហើយយោធាអ៊ីស្រាអែល បានចាត់វិធានការយ៉ាងប្រុងប្រយ័ត្ន ដើម្បីធានាថា គ្មានការរងរបួស និងស្លាប់របស់ជនស៊ីវិលជាដាច់ខាត” ។

ចំណែកសារព័ត៌មាន AP បាននិយាយថា អ៊ីស្រាអែលមិនបានផ្តល់ភស្ដុតាងណាមួយ នៃសកម្មភាពភេរវកម្មនៅក្នុងអគារ ដែលត្រូវបានកម្ទេច ដោយការវាយប្រហារតាមអាកាសនោះទេ ។
ទន្ទឹមនោះ អ្នកយកព័ត៌មានរបស់ Al Jazeera ពីតំបន់ហ្គាហ្សា ដែលបានធ្វើការពីអគារ ដែលត្រូវបានបំផ្លាញ អស់រយៈពេលជាង ១០ ឆ្នាំមកហើយនោះ ក៏បាននិយាយដែរថា គាត់មិនដែលឃើញអ្វី ដែលគួរឲ្យសង្ស័យ ឬទិដ្ឋភាពយោធា ឬក្រុមអ្នកប្រយុទ្ធ សូម្បីតែចូល និងចេញពីអគារនោះទេ ។

បន្ទាប់ពីការវាយប្រហារតាមអាកាស របស់អ៊ីស្រាអែល និពន្ធនាយករបស់សារព័ត៌មាន AP បានអំពាវនាវឲ្យមានការស៊ើបអង្កេតឯករាជ្យមួយ ទៅលើការវាយប្រហារ ដែលបានកំណត់គោលដៅ និងបំផ្លាញអគារក្នុងតំបន់ហ្គាហ្សា ដោយនិយាយថា សាធារណជនគួរតែដឹងអំពី មូលហេតុជាក់លាក់ណាមួយ ។
គួរបញ្ជាក់ថា គិតត្រឹមពេលនេះ នៅតំបន់ហ្គាហ្សាស្ទ្រីប យ៉ាងហោចណាស់ មនុស្សជាង ២០០ នាក់ ក្នុងនោះមានកុមារ ៥៨ នាក់ត្រូវបានសម្លាប់ ខណៈមានអ្នករងរបួស ១,២៣៥ នាក់ នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ចាប់តាំងពីអំពើហិង្សាបានចាប់ផ្តើមកាលពីថ្ងៃទី១០ ខែឧសភា ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Republic World
-
ព័ត៌មានជាតិ១៣ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


