Connect with us

កូវីដ-១៩

ឈីលី សរសើរវ៉ាក់សាំង Sinovac របស់ចិន ថា មានប្រសិទ្ធភាពអស្ចារ្យ!

បានផុស

នៅ

ក្រសួងសុខាភិបាលប្រទេសឈីលី បាននិយាយកាលពីថ្ងៃចន្ទទី១៨ខែឧសភាថា ការស្រាវជ្រាវថ្មីមួយបានបង្ហាញថា វ៉ាក់សាំង CoronaVac ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនឱសថចិន Sinovac គឺមានប្រសិទ្ធភាព ៦៥,៣ភាគរយក្នុងការការពារជំងឺកូវីដ-១៩។

វេជ្ជបណ្ឌិត Rafael Araos បាននិយាយថា “ជាមួយនឹងការតាមដានយ៉ាងហោចណាស់៤ខែ យើងមានតួលេខវិជ្ជមាននិងអាចទុកចិត្តបាន”។

ព័ត៌មានចុងក្រោយនេះ គឺជាការ Update លទ្ធផលនៃការសិក្សាមុនដែលមានចំណងជើងថា “ប្រសិទ្ធភាពនៃវ៉ាក់សាំង CoronaVac ប្រឆាំងវីរុស SARS-CoV-2 នៅប្រទេសឈីលី” ដែលលោក Araos បានបង្ហាញនៅថ្ងៃទី១៦ខែមេសា និងបន្ទាប់ពីការតាមដានលើមនុស្សចំនួន១០.២លាននាក់ទៀត រហូតដល់ថ្ងៃទី១ខែឧសភា។

លោក Araos បានឲ្យដឹងថា ប្រសិទ្ធភាពរបស់វ៉ាក់សាំងនេះ ក្នុងទប់ស្កាត់ការបញ្ជូនចូលព្យា​បាលនៅមន្ទីរពេទ្យ បានកើនឡើងដល់៨៧ភាគរយ, ទប់ស្កាត់ការបញ្ជូនទៅបន្ទប់ ICU ដល់ទៅ៩០,៣ភាគរយ និងការពារការស្លាប់ដែលបណ្តាលមកពីជំងឺកូវីដ-១៩ ដល់ទៅ៨៦ភាគរយ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃអាទិត្យទី១៦ខែឧសភា មនុស្សសរុបចំនួន៩,០៧៤,១៥៨នាក់ បានទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅក្នុងប្រទេសឈីលី ដោយក្នុងនោះមានចំនួន៧,៤៩១,៤៨៤នាក់ បានទទួលវ៉ាក់សាំងគ្រប់ទាំងពីរដូស៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Xinhua

ចុចអាន៖ វេជ្ជបណ្ឌិតថៃក៏សរសើរពីប្រសិទ្ធភាពវ៉ាក់សាំង Sinovac របស់ចិន ដូចឥណ្ឌូនេស៊ីដែរ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម