Connect with us

ព័ត៌មានជាតិ

វេជ្ជបណ្ឌិតថៃក៏សរសើរពីប្រសិទ្ធភាពវ៉ាក់សាំង Sinovac របស់ចិន ដូចឥណ្ឌូនេស៊ីដែរ

បានផុស

នៅ

លោកវេជ្ជបណ្ឌិត Phaisan Dankhum អគ្គលេខាធិការរដ្ឋបាលចំណីអាហារ និងឱសថ (FDA) របស់ថៃ បាននិយាយថា វ៉ាក់សាំង Sinovac របស់ចិន មានសុវត្ថិភាពក្នុងការប្រើប្រាស់ ទោះបីជាមិនទាន់ត្រូវបាន ចុះបញ្ជីប្រើប្រាស់ជាបន្ទាន់ ពីអង្គការសុខភាពពិភពលោក (WHO) ក៏ដោយ ។

លោកបន្តថា “បើយោងតាមការសិក្សា ការព្យាបាលដំណាក់កាលទី ៣ នៅប្រេស៊ីល វ៉ាក់សាំងនេះ អាចការពារការឆ្លងវីរុស បានដល់ទៅ ៥០ ភាគរយ ការពារការស្លាប់ដល់ ១០០ ភាគរយ និងមានប្រសិទ្ធភាព ៧៧.៩ ភាគរយផងដែរ ក្នុងការការពារអ្នកជំងឺ ពីការវិវត្តទៅជារោគសញ្ញាធ្ងន់ធ្ងរ បន្ទាប់ពីឆ្លង” ។

លោក Phaisan បញ្ជាក់បន្ថែមថា “លើសពីនេះទៀត ការសិក្សាដោយអ្នកជំនាញខាងរោគភាគល្អិត លោកវេជ្ជបណ្ឌិត Yong Poovorawan បានបង្ហាញថា អ្នកទទួលការចាក់វ៉ាក់សាំង Sinovac ក្នុងប្រទេសថៃ បានកើនឡើងនូវភាពស៊ាំ ប្រឆាំងនឹងការឆ្លងវីរុសចំនួន ៩៩.៤ ភាគរយ ក្នុងរយៈពេលមួយខែ បន្ទាប់ពីការចាក់ពេញ ២ ដូស” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ The Nation Thailand / The Straits Times

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម