ព័ត៌មានជាតិ
ពលរដ្ឋដេញចាប់ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួកពីរនាក់ប្រគល់ឲ្យសមត្ថកិច្ចទាំងព្រឹក
ជនសង្ស័យម្នាក់ត្រូវបានប្រជាពលរដ្ឋឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ច ចំណែកម្នាក់ទៀតគេចខ្លួនបាត់ស្រមោលបន្ទាប់ពីពួកគេធ្វើសកម្មភាពកាច់សោ ក ម៉ូតូឌ្រីមសង់ឆ្នាំ២០១៦មួយគ្រឿងមិនបានសម្រេច បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង១០នាទីព្រឹក ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវបេតុងក្នុងភូមិតិក្ខបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ហេង សំអឿន ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិវត្តភ្នំ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ចំណែកជនសង្ស័យដែលរត់គេចខ្លួនឈ្មោះ ធា ភេទប្រុស អាយុប្រហែល៣៩ឆ្នាំ ទីលំនៅមិនពិតប្រាកដ។ រីឯជនរងគ្រោះមានឈ្មោះ យន់ ភឿន ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរជាងភ្លើង មានទីលំនៅភូមិអណ្តូងតាអន សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះបានទុកម៉ូតូហុងដាឌ្រីមស៊េរីឆ្នាំ២០១៦ នៅខាងមុខការដ្ឋានសំណង់ដែលខ្លួនបានធ្វើការ និងបានចាក់សោ កត្រឹមត្រូវ ខណៈកំពុងធ្វើការស្រាប់តែមានជនសង្ស័យពីរនាក់បានមកធ្វើសកម្មភាពកាច់សោ ក ម៉ូតូតែមិនទាន់បានសម្រេចផង ក៏ត្រូវជនរងគ្រោះឃើញស្រែកចោរៗផ្អើលដល់បងប្អូនប្រជាពលរដ្ឋដេញចាប់បានម្នាក់ចំណែកម្នាក់ទៀតគេចខ្លួនបាត់។

ក្រោយមកសមត្ថកិច្ចក៏បាននាំខ្លួនជនសង្ស័យមកប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងក្រោម ដើម្បីធ្វើការសាកសួរ និងទទួលពាក្យបណ្ដឹងពីជនរងគ្រោះជាម្ចាស់ម៉ូតូ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បន្តវិធានការតាមច្បាប់៕
អត្ថបទ ៖ សុខា
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


