Connect with us

សេដ្ឋកិច្ច

​​សហព័ន្ធស្រូវអង្ករគ្រោងចុះបញ្ជីអង្ករពីរប្រភេទជាម៉ាកសមូហភាព

បានផុស

នៅ

ភ្នំពេញ​៖ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា (CRF) បាន​លើក​ជា​សំណើ​ក្នុងការ​ស្វាគមន៍​នូវ​កិច្ចសហការជាមួយនឹង​សហគ្រិន​ខ្មែរ (Khmer Enterprise) លើ​ការផ្សព្វផ្សាយ ​និង​ធ្វើ​ទីផ្សារ​ប្រភេទ​អង្ករ២​បន្ថែមទៀតគឺ ​សែន​ក្រអូប និង​ដំណើប​ស្បៃ​មង្គល​ដែល​ពេលនេះ​សហព័ន្ធ​ស្រូវអង្ករ​កម្ពុជាបាន និងកំពុង​តែ​ចាប់ផ្តើម​នូវ​គម្រោង​ចុះបញ្ជី​ម៉ាក​សមូហភាព (Collective Mark) និង​ សម្ភោ​ធ​ម៉ាក​ទាំង​២​នេះក្រោម​ការគាំទ្រ​ពី​រាជរដ្ឋាភិបាល​អូស្ត្រាលី​តាមរយៈ​កម្មវិធី​ខ្សែសង្វាក់​តម្លៃ​កសិកម្មកម្ពុជា​-​អូស្ត្រាលី​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា (CRF) បាន​លើក​ជា​សំណើ​ក្នុងការ​ស្វាគមន៍​ម៉ាកអង្ករ២ ប្រភេទថ្មីនេះនៅក្នុងកិច្ចប្រជុំ​រួមគ្នា​មួយរវាងសហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា និងសហគ្រិន​ខ្មែរដើម្បី​ពិភាក្សាគ្នា​លើ​ការធ្វើ​ទីផ្សារ និង​ផ្សព្វផ្សាយ​អង្ករកម្ពុជាដើម្បី​ពង្រីក​ទីផ្សារ​នាំចេញ​នាំចេញដែលជា​កម្មវិធី​មួយ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ សម្រាប់​ជួយ​ដល់​សហគ្រាស​ក្នុងស្រុកក្នុងការ​លើកកម្ពស់​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផលសេដ្ឋកិច្ច និង​ពាណិជ្ជកម្មកាលពី​ថ្ងៃទី​១៩ ខែឧសភាកន្លងទៅនេះ។

​នៅក្នុងកិច្ចពិភាក្សា​ការងារ​តាម​ប្រព័ន្ធ​អន​ឡាញដោយមាន​ការចូលរួម​ពី ​លោកស្រី គឹម ស្រីរ័ត្ន អនុប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា និង​ជា​ប្រធាន​គណៈកម្ម​ការប្រតិបត្តិ​ផ្នែក​ទីផ្សារ និង​ជំរុញ​ការនាំចេញ នៃសហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ជាមួយ​សហគ្រិន​ខ្មែរ​ដែលមាន លោក គង់ សុ​ភី​វឌ្ឍនៈ ប្រធាន​ផ្នែក​ទីផ្សារ និង​ការវិនិយោគ​របស់​សហ​គ្រិន​ខ្មែរ និង​សហការី​ផ្សេងៗ​ទៀត ដើម្បី​ស្វែងយល់​អំពី​លទ្ធភាព​ក្នុងការ​សហការគ្នា​លើ​ការពង្រីក​ទីផ្សារ​នាំចេញ​អង្ករ​កម្ពុជាដែល​ផ្តោតលើ​ការងារ​ទីផ្សារ និង​ការងារ​ផ្សព្វផ្សាយ​លើ​ឆាក​អន្តរជាតិ​ក្នុងការបញ្ជ្រាបអំពី​កិត្តិនាម​អង្ករ​កម្ពុជា​ប្រកបដោយ​គុណភាព​។

​លោកស្រី គឹម ស្រីរ័ត្ន បាន​សម្តែង​នូវ​ការអរគុណ​ចំពោះ​ការគាំទ្រ​យ៉ាងខ្លាំង​ក្លា​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែលមាន​សហគ្រិនខ្មែរ​ជា​អង្គភាព​ស្ថិតក្រោម​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុមកកាន់​វិស័យ​ឯកជនតាមរយៈ​ជំនួយ​ជា​កញ្ចប់​ថវិកា និង​បច្ចេកទេស​នានាជាពិសេស​គឺ​ការចាប់អារម្មណ៍​មកលើ​វិស័យ​ស្រូវ​អង្ករក្នុង​ការងារ​ទីផ្សារ និង​ការផ្សព្វផ្សាដែលនាំឱ្យមាននូវកិច្ចពិភាក្សា​នេះ​ឡើង​។​

​លោក គង់ សុ​ភី​វឌ្ឍនៈ បានបង្ហាញ​នូវ​ការចាប់អារម្មណ៍​ខ្ពស់​លើ​ទីផ្សារ​ស្រូវ​អង្ករ​កម្ពុជាជាពិសេស​លើ​ការធ្វើ​ម៉ាក​សញ្ញា​អង្ករដែល​សហព័ន្ធ​បានធ្វើ​កន្លងមកគឺ​ ម៉ាក​ម្លិះ​អង្គរ​។ បន្ថែម​លើ​ម៉ាក​ម្លិះ​អង្គរ​នេះសហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជាក៏បាន​លើក​ជា​សំណើ​ក្នុងការ​ស្វាគមន៍​នូវ​កិច្ចសហការជាមួយនឹង​សហគ្រិន​ខ្មែរលើ​ការផ្សព្វផ្សាយ​ និង​ធ្វើ​ទីផ្សារ​ប្រភេទ​អង្ករ ២​បន្ថែមទៀត គឺ​សែន​ក្រអូប និង​ដំណើប​ស្បៃ​មង្គល​ដែល​ពេលនេះ​សហព័ន្ធ​ស្រូវអង្ករ​កម្ពុជា បាននិងកំពុង​តែ​ចាប់ផ្តើម​នូវ​គម្រោង​ចុះបញ្ជី​ម៉ាក​សមូហភាព (Collective Mark) និង​សម្ភោ​ធ​ម៉ាក​ទាំង​២​នេះក្រោម​ការគាំទ្រ​ពី​រាជរដ្ឋាភិបាល​អូស្ត្រាលី​តាមរយៈ​កម្មវិធី​ខ្សែសង្វាក់​តម្លៃ​កសិកម្មកម្ពុជា​-​អូស្ត្រាលី​។

​កាលពីពេលកន្លងទៅសហព័ន្ធស្រូវអង្ករកម្ពុជាបានចុះបញ្ជីម៉ាកវិញ្ញតកម្មអង្ករម្លិះអង្គរ (Certification mark) ជាមួយក្រសួងពាណិជ្ជកម្មកម្ពុជាម្តងរួចមកហើយ។ បន្ថែមពីនេះសហ ព័ន្ធនឹងចុះអនុស្សារណៈយោយល់ជាមួយចិនក្នុងពេលឆាប់ៗខាងមុខនេះដើម្បីជួយជំរុញការនាំចេញម៉ាកអង្ករដែលបានបញ្ជាក់គុណភាព និងចុះបញ្ជីរួចជាពិសេសម៉ាកម្លិះអង្គរ និងសែនក្រអូប៕

អត្ថបទ៖ Ban Rith

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ ម៉ោង មុន

អ្នកនាំពាក្យខេត្តកោះកុង ៖ មិនទាន់មានការបង្រ្កាបទីតាំងល្បែងអនឡាញទេ មានតែករណីស្រាវជ្រាវឃាតកម្ម

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់៖ការអប់រំកុមារតូចៗជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់សិស្សទទួលបានការសិក្សាពេញមួយជីវិត

ព័ត៌មានជាតិ២ ម៉ោង មុន

ការដាក់​ពាក្យ​ប្រឡង​ក្រប​ខ័ណ្ឌ​មន្ត្រីពន្ធនាគារ នឹងចាប់ផ្តើម​ផ្តល់ពាក្យ​នៅ​ដើមសប្តាហ៍​ក្រោយ

ព័ត៌មានជាតិ២ ម៉ោង មុន

«កក្កដា»ជាខែដ៏ពិសិដ្ឋ មានអត្ថន័យធំធេងចំពោះកម្ពុជា ព្រោះសម្បត្តិបេតិកភណ្ឌជាតិចំនួន៣ បានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

ព័ត៌មានជាតិ២ ម៉ោង មុន

ឥណ្ឌា ផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ៤១ នាក់ ទៅបន្តការសិក្សាថ្នាក់ឧត្តម និងក្រោយឧត្តមសិក្សា នៅប្រទេសឥណ្ឌា

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ថៃ នៅតែអះអាងថា ទាហានជាន់មីនលើដីខ្លួនឯង ចុះហេតុអ្វីមកចោទកម្ពុជា?

សន្តិសុខសង្គម៦ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

រុស្ស៊ី ព្រមានលោកខាងលិចថា ខ្លួននឹងបើកការវាយប្រហារមុន បើចាំបាច់

Sokha Hotels

ព័ត៌មានពេញនិយម