កូវីដ-១៩
ថ្ងៃ២៤ឧសភា បើកផ្សាររដ្ឋទាំង២៥ឡើងវិញ អាជ្ញាធររាជធានីជំរុញគណៈកម្មការផ្សារអនុវត្តវិធានម៉ឺងម៉ាត់
ភ្នំពេញ៖ ថ្ងៃទី២៤ ឧសភា គឺជាថ្ងៃដែលអាជ្ញាធររាជធានីភ្នំពេញ ដាក់ឱ្យដំណើរការផ្សាររដ្ឋទាំង២៥ឡើងវិញ ក្រោយពីបានបិទខ្ទប់មិនឱ្យដំណើរការតាំងពីអំឡុងខែមេសា កន្លងមក ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។ ទន្ទឹមនៃការបើកដំណើរការផ្សារឡើងវិញនៅថ្ងៃទី២៤ ឧសភា ដោយយោងទៅលើសេចក្តីជូនដំណឹងកាលពីថ្ងៃទី២១ ឧសភា រដ្ឋបាលរាជធានីភ្នំពេញ ឃើញថានៅតាមបណ្តាផ្សាររដ្ឋនានានៅក្នុងរាជធានីបានដំណើរការឡើងវិញហើយ ជាមួយការអនុវត្តនូវវិធានរបស់ក្រសួងសុខាភិបាល និងការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ។

ដើម្បីជំរុញឱ្យគណ:កម្មការផ្សារអនុវត្តវិធានសុខាភិបាលក្នុងថ្ងៃបេីកផ្សារលក់ឡេីងវិញនេះដំណើរការទៅបានរលូន ចៀសបាននូវការឆ្លងកូវីដ-១៩ លោកស្រី កែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីបានចុះត្រួតពិនិត្យផ្សាទួលទំពូង ក្នុងខណ្ឌចំការមន និងបានជំរុញគណ:កម្មការគ្រប់គ្រងផ្សារទួលទំពូង អនុវត្តតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ជាពិសេសពាក់ព័ន្ធវិធានការរបស់ក្រសួងសុខាភិបាល៣ការពារនិង៣កុំ។
លោកស្រី បានណែនាំឱ្យមានការផ្សព្វផ្សាយតាមរយៈសារសម្លេងអប់រំ និងវាស់កំដៅនៅតាមច្រកចេញចូលផ្សារ និងត្រូវរក្សាគម្លាតពីគ្នាជាចាំបាច់ ដេីម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩។
ប្រធានផ្សារទួលទំពូង លោក ចំរេីន សុខលីម បានឱ្យដឹងថា ផ្សារទួលទំពូងចាប់ផ្តេីមបេីកលក់នៅព្រឹកនេះ បានគោរពតាមវិធានសុខាភិបាល និងការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ។ ច្រកចូលផ្សារចំនួន៥ត្រូវបានបេីកទ្វារសម្រាប់អាជីវករបានលក់ដូរទំនិញឧបភោគបរិភោគ ដោយនៅតាមច្រកចេញចូលលោក បានចាត់ចែងឱ្យមានកម្លាំងសន្តិសុខជួយសម្រួល ដោយការវាស់កម្តៅ លាងអាល់កុល និងធ្វេីការស្កេន QR កូដ មុននឹងអនុញ្ញាតិចូលទិញលក់នៅក្នុងផ្សារ។
លោកប្រធានផ្សារទួលទំពូងបានបន្ថែមថា ក្រៅពីអនុវត្តវិធានសុខាភិបាលនៅតាមច្រក ក៏មានដាក់មេក្រូបំពងសំលេងពីសារអប់រំ និងមានការដេីរផ្សព្វផ្សាយតាមមេក្រូដល់អ្នកលក់ និងអ្នកទិញផងដែរ ដោយត្រូវដាច់ខាតអនុវត្តវិធាន៣កាពារ៣កុំ សំដៅទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩។
លោក ចំរេីន សុខលីម ប្រធានផ្សារទួលទំពូងបានឱ្យដឹងថា ក្នុងផ្សារទួលទំពូងមានតូបចំនួន១,៣៧៤តូប ហេីយថ្ងៃបេីកលក់ជាថ្មីមានអាជីរករមកលក់ដូរប្រមាណ៥០%។ លោកបានបញ្ជាក់ថា ក្រុមអាជីវកដែលលក់ដូរនៅក្នុង្សារទួលទំពូងក៏បានចាក់វ៉ាក់សាំងបានប្រមាណ១,១០០នាក់។
ដោយឡែកសំរាប់ផ្សារ បឹងកេងកងវិញ លោក ឯក និមល ប្រធានគណៈកម្មការផ្សារនេះ បានបញ្ជាក់ថា នៅផ្សារបឹងកេងកងបានដំណើរការហើយនៅព្រឹកថ្ងៃទី២៤ ខែឧសភានេះ តែលក់តែគ្រឿងហូបចុកតែប៉ុណ្ណោះ ដោយអាជីវករមកលក់ដូរចំនួន៧៦តូប។
ចំណែកផ្សារច្បារអំពៅ ប្រធានគណៈកម្មការផ្សារ លោក គួច ចំណាន បានបញ្ជាក់ថា មានបងប្អូនអាជីវករមកលក់ ប្រមាណ២០%ប៉ុណ្ណោះ ដោយលក់ដូរជាគ្រឿងហូបចុក៕
អត្ថបទ៖ ស្រីរ័ត្ន




-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២៣ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


