ព័ត៌មានជាតិ
ចាប់ខ្លួនបុរសម្នាក់ប៉ុន្មានម៉ោង ក្រោយបង្ហោះព័ត៌មាន ផ្ទុះកូវីដកាស៊ីណូនៅប៉ោយប៉ែត អះអាងពេទ្យស៊ីលុយ បិទព័ត៌មាន
ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់បានផ្សាយព័ត៌មានមិនពិត តាមបណ្តាញសង្គមហ្វេសបុកថា មានអ្នកកើតជំងឺកូវីដ.១៩ តាមកាស៊ីណូធំៗ និងតាមល្បែងអនឡាយច្រើនណាស់ក្នុងក្រុងប៉ោយប៉ែត អ្នកកើតជំងឺកូវីដ.១៩ គេដាក់មួយដុំ អ្នកមិនកើតដាក់មួយដុំ ម្យ៉ាងវិញទៀត បុកលុយបិទព័ត៌មាន ហើយមានពេទ្យស៊ីលុយខាងក្រៅទៀតផង។

ក្រោយពីផ្សាយព័ត៍មានចេញភ្លាមលោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បញ្ជាឲ្យលោកវរសេនីយ៌ឯកគង់ វិនឌី ស្នងការរងទទួលការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា ដឹកនាំសហការជាមួយកម្លាំងអធិការដ្ឋានក្រុងប៉ោយប៉ែត ធ្វើការស្រាវជ្រាវឈានដល់ឃាត់ខ្លួនបានយុវជនម្នាក់ឈ្មោះ ឈុន សុខហេង ភេទប្រុស អាយុ ៣៣ ឆ្នាំ មានទីលំនៅភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅល្ងាច ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ ។
លោកបានបញ្ជាក់ថា ឈ្មោះ ឈុន សុខហេងនេះ បានសរសេរព័ត៍មានថាមានអ្នកកើតជំងឺកូវីដ១៩តាម casino online ច្រើនណាស់និង casino ធំៗនៅប៉ោយប៉ែតអ្នកកើតជំងឺកូវីដ១៩ ដាក់មួយដុំ អ្នកមិនកើតដាក់មួយដុំ ម្យ៉ាងវិញទៀតបុកលុយបិទព័ត៌មាន ហើយមានពេទ្យស៊ីលុយខាងក្រៅទៅព្យាបាលទៀត។ ការសរសេរនេះធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់ក្រុមគ្រូពេទ្យ នគរបាលនិងទាហានដែលកំពុងប្រតិបត្តិការបង្ការជំងឺកូវីដ.១៩ យ៉ាងខ្លាំង។

ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះបានប្រាប់អ្នកយកព័ត៍មានបន្តថា ក្រោយពីកំលាំងជំនាញឃាត់ខ្លួនឈ្មោះ ឈុន សុខហេងបានហើយ ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត បន្ទាយមានជ័យការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យាដើម្បីយកមកធ្វើការអប់រំណែនាំឲ្យបញ្ឈប់រាល់សកម្មភាពនេះតទៅទៀត បើមានលើកទី២ទៀត នឹងបញ្ជូនទៅតុលាការដើម្បីដាក់ទោសទៅតាមច្បាប់ហើយ៕
អត្ថបទ៖ វ៉ាន់ ណាង
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


