ព័ត៌មានជាតិ
កវីនិពន្ធចម្រៀងជើងចាស់លោកគ្រូ ស៊ុំ សារឿន ទទួលមរណភាពក្នុងវ័យ ៦៩ឆ្នាំ
លោកគ្រូ ស៊ុំសារឿន ជាកវីនិពន្ធបទចម្រៀងជើងចាស់ បែបលក្ខណៈស្រុកស្រែធម្មជាតិបានទទួលមរណភាព នៅវេលាម៉ោង ១១ និង២០ នាទី ព្រឹកថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០២១នេះ ក្នុងជន្មាយុ ៦៩ ឆ្នាំ ដោយរោគាពាធ។
តាមរយ:ដំណឹងនេះបានធ្វើឲ្យអ្នកសិល្ប:និងគាំទ្រជាច្រើនបង្ហាញការចូលរួមសោកស្តាយហើយផ្ញើ សាររំលែកទុក្ខគ្រប់ៗគ្នា។

លោក អ៊ុក ណារីម ក៏បានលើកឡើងថាខ្ញុំពិតជាមានការតក់ស្លុត រន្ធត់ចិត្ត និងសោកស្តាយខ្លាំងណាស់ មិនចង់ជឿទេនៅពេលដឹងដំណឹងដ៏សោកសង្រេង ចំពោះការបាត់ បង់លោក គ្រូ ស៊ុំ សារឿន ដែលជាធនធានសិល្បៈដ៏មានទេពកោសល្យ ទាំងការច្រៀងនិងនិពន្ធ។
លោកបន្តថាខ្ញុំសូមចូលរួមរំលែកនូវមរណទុក្ខដ៏ក្រៀមក្រំបំផុតនេះ ជាមួយក្រុមគ្រួសារលោកគ្រូ និងសូមបួងសួងដល់ដួងវិញ្ញណក្ខន្ធលោកគ្រូ បានទៅកាន់ទីឋានស្ងប់សុខ សុគតិភពកុំបីឃ្លៀងឃ្លាតឡេីយ។
លោក ស៊ុំ សារឿន ជាអ្នកចម្រៀង និងជាអ្នកនិពន្ធជេីងចាស់មួយរូបតាំងពីទសវត្ស៨០ រហូតដល់សព្វថ្ងៃ ដោយលោកក៏បានកសាងស្នាដៃជាច្រេីនរាប់មិនអស់ដែលបទទាំងនោះល្បីៗជាច្រេីនទៀតផង៕

ចាន់រ៉ា
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


