Connect with us

កូវីដ-១៩

ផ្សារ​ ៤ កន្លែង​នៅ​តាកែវ ផ្ទុះ​ឆ្លង​កូវីដលើ​អាជីវករ​ជាច្រើននាក់

បានផុស

នៅ

អាជ្ញាធរ​ខេត្ត​តាកែវ បានជូនដំណឹង​ករណី​រកឃើញអ្នកវិជ្ជមានកូវីដ ១៩ ថ្មី​បន្ថែម​ទៀត​នៅ​ព្រឹកនេះ។ យោងតាមលទ្ធផល​វិភាគ​ថ្ងៃ​ទី ៣១ ឧសភា ខេត្ត​​ខាងត្បូង​រាជធានី​ភ្នំពេញនេះ បន្ត​រកឃើញ​អ្នក​​ឆ្លងថ្មី ៥០ នាក់ ដែល​មានពាក់ព័ន្ធ​អាជីករ​ផ្សារ​​​ចំនួន ៤ កន្លែង​ មាននៅ​​ផ្សារ​ត្រពាំងអណ្តើក ផ្សារ​អង្គ​រកា ផ្សារ​សៃវា ផ្សារ​សំរោងយ៉ោង និង​មាន​​មន្រ្តីរាជការ បុគ្គលិកកាស៊ីណូ សិស្ស​និស្សិត រួម​ទាំង​កម្មករ​រោងចក្រជាច្រើន​នាក់​តេស្ត​ឆ្លង​កូវីដ ១៩​។

បើតាមរដ្ឋបាលខេត្តតាកែវប្រកាស​នៅក្នុងសេចក្តីជួនដំណឹងចុះថ្ងៃទី០១មិថុនាព្រឹកនេះ ក្នុងចំណោមអ្នករកឃើញថ្មីចំនួ៥០នាក់ ក្នុងនោះមានអាជីវករចំនួន២៥នាក់ កសិករចំនួន៩នាក់ សិស្សនិស្សិតចំនួន៥នាក់ កុមារនិងទារកចំនួន៣នាក់ នគរបាល១នាក់ បុគ្គលិក​កាស៊ីណូជ្រៃធំ១នាក់ និងកម្មកររោងចក្រចំនួន៦នាក់ ។

លោក វេជ្ជបណ្ឌិត នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ បានឲ្យដឹងថា ករណីឆ្លងជំងឺកូវីដ‑១៩នៅខេត្តតាកែវភាគច្រើន ជាកម្មករកម្មការិនីបម្រើការនៅតាមរោងចក្រ ពិសេសរោងចក្រសាន់បូ ដែលមានកម្មករឆ្លងរាប់រយនាក់។

លោកប្រធានមន្ទីរក៏​បានអំពាវនាវ​ចំពោះអ្នក ដែលមានជាប់ពាក់ព័ន្ធផ្ទាល់ជាមួយអ្នកជំងឺកូវីដ‑១៩ ត្រូវរួសរាន់ទៅធ្វើតេស្តរកមេរោគវីរុសកូវីដ‑១៩ឱ្យបានឆាប់បំផុត ដើម្បី​បាន​ដឹងលទ្ធផលធ្វើការព្យាបាលឱ្យបានទាន់ពេលវេលានិងធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ ហាមប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម