ព័ត៌មានជាតិ
គ.ជ.ប ចាប់ផ្ដើមទទួលពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កាលពីម្សិលមិញ បានជូនដំណឹងពីការដាក់ និងការទទួលពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ សម្រាប់ការបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២១។
គ.ជ.ប លើកឡើងថា ការបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២១ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ ដែលត្រូវរៀបចំឡើងនៅក្នុងរាជធានី ខេត្តទាំង២៥ ដោយក្នុងរាជធានី ខេត្តមួយ ត្រូវជ្រើស រើសយកឃុំ សង្កាត់ ចំនួន១ និងមានការិយាល័យបោះឆ្នោតចំនួន២ សម្រាប់ឃុំ ឬសង្កាត់នីមួយៗ តាមការកំណត់របស់ គ.ជ.ប។
បើតាម គ.ជ.ប ទី១. ការដាក់ និងការទទួលពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ នឹងចាប់ផ្តើមពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ បញ្ចប់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១។
គណបក្សនយោបាយទាំងអស់ ដែលបានចុះបញ្ជីត្រឹមត្រូវតាមច្បាប់ ស្តីពីគណបក្សនយោបាយមានសិទ្ធិចាត់តាំងភ្នាក់ងាររបស់ខ្លួន ដើម្បីចូលរួមសង្កេតការណ៍មើលក្នុងដំណើរការរៀបចំការបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ឆ្នាំ២០២១។ គណបក្សនយោបាយ អាចចាត់តាំងភ្នាក់ងាររបស់ខ្លួនចំនួន២រូប ដើម្បីចូលរួមតាមដានសង្កេតមើលដំណើរការបោះឆ្នោត សាកល្បង នៅថ្នាក់ គ.ជ.ប លេខាធិការដ្ឋានរាជធានី ខេត្ត រៀបចំការបោះឆ្នោត (លធខប) គណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) និងគណៈកម្មការការិយាល័យបោះឆ្នោត និងគណៈ កម្មការការិយាល័យរាប់សន្លឹកឆ្នោត (គ.ក.ប/គ.ក.រ)។
ជាមួយគ្នានោះ អាចចាត់ភ្នាក់ងារចំនួន៤រូប ក្នុងមួយរាជធានី ខេត្ត សម្រាប់ចូលរួម តាមដានសង្កេតមើលដំណើរការបោះឆ្នោតសាកល្បង នៅថ្នាក់ លធ.ខប គឃ.សប។
ទី២. ការដាក់ និងការទទួលពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ អន្តរជាតិ កាលបរិច្ឆេទនៃការដាក់ និងការទទួលពាក្យសុំចុះឈ្មោះជាអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ចាប់ផ្តើមពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ បញ្ចប់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១៕
អត្ថបទ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន