Connect with us

កូវីដ-១៩

ពលរដ្ឋឥណ្ឌា ចាប់ផ្តើមភ័យខ្លាច កូវីដឆ្លងតាមទឹកទន្លេ និងសត្វឆ្កែដែលស៊ីសាកសព

បានផុស

នៅ

កាលពីម្សិលមិញនេះ គេហទំព័រឥណ្ឌា បានបង្ហាញវីដេអូថ្មីមួយទៀត​ អំពីសត្វឆ្កែអនាថា ស៊ីសាកសពមនុស្សដែលអណ្តែតមកទើរនៅច្រាំងទន្លេ Bhagirathi ក្នុងទីក្រុង Uttarkashi នៃរដ្ឋ Uttrakhand។

បុរសម្នាក់នៅតាមដងទន្លេ បានប្រាប់ទូរទស្សន៍ NDTV ថា គាត់មានអារម្មណ៍ថាវាជាការស្លាប់របស់មនុស្សជាតិ ហើយបានជំរុញឲ្យរដ្ឋាភិបាល ជួយដោះស្រាយជាមួយបញ្ហានេះ។

Now, dogs feed on half-burnt corpses at Uttarakhand riverbank

ស្របពេលជាមួយគ្នានោះដែរ ប្រជាជនឥណ្ឌា មានការព្រួយបារម្ភជាខ្លាំង ព្រោះថា ពេលនេះ នៅតែមានសពអ្នកស្លាប់ដោយសារកូវីដ អណ្តែតពាសពេញទន្លេ ហើយមកទើរនៅលើច្រាំង។

Uttarakhand: Dogs Pull Out Dead-Bodies Buried Near Bhagirathi River

បច្ចុន្ននេះ មិនមែនត្រឹមតែទន្លេគង្គាតែមួយនោះទេដែលមានសពអណ្តែតពាសពេញ ទន្លេមួយទៀតឈ្មោះ Bhagirathi ក៏មានសាកសពច្រើនត្រៀបត្រាផងដែរ។

Uttarakhand: Dogs feed on half-burnt human corpses, video goes viral | News  - Times of India Videos - Divya Bharat ??

ប្រជាពលរដ្ឋមានការព្រួយបារម្ភថា សពជនរងគ្រោះកូវីដដែលត្រូវគេបោះចូលទន្លេ អាចបង្កការចម្លងរាលដាលតាមរយៈទឹកទន្លេ ឬតាមរយៈសត្វឆ្កែដែលស៊ីសាកសពទាំងនោះ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ វីដេអូស្តែងៗ ថតជាប់ពលរដ្ឋឥណ្ឌា ទម្លាក់សពអ្នកជំងឺកូវីដ ពីលើស្ពានចូលទន្លេ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម