ព័ត៌មានជាតិ
រដ្ឋបាលរាជធានីភ្នំពេញ ស្ដារប្រឡាយបឹងហារួចរាល់១០០ភាគរយហើយ ដើម្បីរំដោះជំនន់ទឹកភ្លៀងនៅរដូវវស្សានេះ
ការស្ដារប្រឡាយបឹងហា ដែលមានប្រវែងជាង២គីឡូម៉ែត្រ ចាប់ពីស្ពានថ្មផ្លូវព្រៃស ដល់ស្ថានីយបូមទឹកលូប្រាំ ស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ពេលនេះរដ្ឋបាលរាជធានីភ្នំពេញ បានធ្វើសកម្មភាពស្តាររួចរាល់១០០ភាគរយហើយ ដើម្បីរំដោះជំនន់ទឹកភ្លៀងនៅរដូវវស្សានេះ។
លោក ម៉ៅ ប៊ុនធឿន ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមរាជធានីភ្នំពេញ បានមានប្រសាសន៍ឲ្យដឹងនៅព្រឹកថ្ងៃទី០៣មិថុនានេះថា ក្រោមការណែនាំរបស់លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បើទោះបីរាជធានីភ្នំពេញបាននឹងកំពុងរីករាលដាលនៃជំងឺកូវីដ-១៩ក៏ដោយ ក៏ប៉ុន្តែអាជ្ញាធររាជធានីភ្នំពេញនៅតែបន្តធ្វើសកម្មភាពស្តារនិងអភិវឌ្ឍមូលដ្ឋានរាជធានីដដែល មានន័យថា ដៃម្ខាងធ្វើការអភិវឌ្ឍនិងដៃម្ខាងទៀត បង្ការនិងទប់ស្កាត់ជំងឺកូវីដ-១៩។


ជាក់ស្តែង នៅពេលនេះ អាជ្ញាធររាជធានីភ្នំពេញបានស្ដារប្រឡាយបឹងហា រួចរាល់១០០ភាគរយហើយ ដើម្បីរំដោះជំនន់ទឹកភ្លៀងនៅរដូវវស្សានេះ។ ប្រឡាយបឹងហា ត្រូវបានក្រុមការងារនៃមន្ទីរធនធានទឹកនិងឧតុនិយមរាជធានីភ្នំពេញធ្វើការស្តារកាលពីថ្ងៃទី២៧ ខែមិនា ឆ្នាំ២០២១ ដោយប្រើប្រាស់រយៈពេលជាង២ខែ ហើយគិតមកដល់ថ្ងៃទី០៣ មិថុនានេះ ការដ្ឋានទាំងមូលបានបញ្ចប់រួចរាល់១០០ភាគរយហើយ។


លោកបញ្ជាក់ថា ប្រឡាយបឹងហានេះ មានប្រវែង ២៥៨០ម៉ែត្រ ទទឹង ២៥ម៉ែត្រទៅ៣០ម៉ែត្រ ដោយចាប់ពីស្ពានថ្មផ្លូវព្រៃស ដល់ស្ថានីយបូមទឹកលូប្រាំ ស្ថិតក្នុងសង្កាត់ដង្កោខណ្ឌដង្កោ រាជធានីភ្នំពេញ។ លោក ម៉ៅ ប៊ុនធឿន បានបញ្ជាក់ផងដែរថា ប្រឡាយបឹងហានេះ ពិតជាមានតួនាទីយ៉ាងសំខាន់ក្នុងការរំដោះទឹកពីភូមិឋានប្រជាពលរដ្ឋ ដោយបានរំដោះទឹកភ្លៀងមួយផ្នែកខ្លះនៃភូមិសាស្ត្រខណ្ឌដង្កោ ខណ្ឌពោធិសែនជ័យនិងខណ្ឌមានជ័យ៕
អត្ថបទ៖ ស្រីរ័ត្ន
សូមចុចអាន៖ ផ្លូវជាតិលេខ ៣ រលោងស្រិល សូមកុំឲ្យមានភក់ជ្រាំតាមដងផ្លូវ ក្រសួងទទូចបងប្អូន ជួយថែរក្សាអនាម័យ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព



