ព័ត៌មានជាតិ
ក្រសួងអប់រំអនុញ្ញាតឱ្យគ្រឹះស្ថានសិក្សាឯកជន រៀបចំការប្រឡងឌីប្លូមតាមសាលារៀងៗខ្លួន
ក្រសួងអប់រំយុវជននិងកីឡា បានយល់ព្រមឱ្យសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា រៀបចំការប្រឡងបញ្ចប់បឋមសិក្សាថ្នាក់ទី៦ និងប្រឡងសញ្ញាប័ត្រមធ្យមសិក្សាបឋមភូមិថ្នាក់ទី៩ ឬឌីប្លូម ឆ្នាំសិក្សា២០២០-២០២១ សម្រាប់គ្រឹះស្ថានសិក្សាចំណេះទូទៅឯកជនដែលជាសមាជិករបស់សមាគម។
លោកបណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា បានឱ្យដឹងនៅក្នុងសេចក្តីជួនដំណឹងថា«ក្រសួងអប់រំយុវជននិងកីឡា យល់ព្រមតាមសំណើរបស់សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ដោយអនុញ្ញាតឲ្យគ្រឹះស្ថានសិក្សាចំណេះទូទៅឯកជនដែលជាសមាជិករបស់

សមាគមរៀបចំការប្រលងបញ្ចប់បឋមសិក្សាថ្នាក់ទី៦ និងប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិថ្នាក់ទី៩ឆ្នាំសិក្សា២០២០-២០២១ដោយគ្រឹះស្ថានសិក្សានីមួយៗ ជាអ្នកទទួលខុសត្រូវទៅតាមប្រតិទិនប្រឡងរៀងរៀងខ្លួន»។
លោករដ្ឋមន្ត្រីបានបន្តថា ក្រសួងអប់រំយុវជននិងកីឡា នឹងផ្ដល់ការទទួលស្គាល់ចំពោះលទ្ធផលនៃការប្រឡងនេះ និងធ្វើអធិការកិច្ចប្រសិនបើចាំបាច់។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡា បានមានប្រសាសន៍ថា ក្រសួងអប់រំ យុវជននិងកីឡា នៅតែបន្តលើកកម្ពស់គុណភាពអប់រំ និងគុណភាពប្រឡងឌីប្លូមនិងបាក់ឌុបដដែលដើម្បីឆ្លើយតបនឹងតម្រូវការសិក្សាក្នុងបរិបទកូវីដ-១៩។

លោក រស់ សុវាចា បានមានប្រសាសន៍បន្តថា ចំពោះការប្រឡងឌីប្លូម និងបាក់ឌុបនេះក្រសួងអប់រំ នឹងជម្រាបជូននាពេលក្រោយ។
យ៉ាងណាក៏ដោយ លោក រស់ សុវាចា បានបញ្ជាក់ថា ក្រសួងអប់រំសូមលើកទឹកចិត្តសិស្សានុសិស្សនិងបេក្ខជនប្រឡងទាំងអស់ បន្តខិតខំប្រឹងប្រែងរៀនសូត្រតាមអនឡាញ ថែរក្សាសុខភាព និងគាំទ្រគ្នាទៅវិញទៅមក ខណ:ពេលដែលកម្ពុជានិងពិភពលោក កំពុងប្រឈមនឹងកូវីដ-១៩នៅឡើយ។
គួរបញ្ជាក់ថា ដោយសារព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ នៅតែអូសបន្លាយយូរនោះ មាតាបិតាសិស្សដែលមានកូនចៅត្រូវប្រឡងឌីប្លូម និងប្រឡងបាក់ឌុបនៅឆ្នាំ២០២១នេះ មានការព្រួយបារម្ភថា ឆ្នាំនេះនឹងអាចរៀបចំការប្រឡង ឬយ៉ាងណានោះទេ ខណៈកាលពីឆ្នាំ២០២០កន្លងទៅ ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានសម្រេចឱ្យបេក្ខជនប្រឡងឌីប្លូមដែលមិនបានចូលប្រឡង និងបេក្ខជនប្រឡងធ្លាក់ និងបេក្ខជនដែលបានដាក់ពាក្យប្រឡងបាក់ឌុបទាំងអស់ ឲ្យជាប់ដោយស្វ័យប្រវត្តិដោយមិនចាំបាច់ឆ្លងកាត់ការប្រឡងឡើយ ដោយសារតែវិបត្តិជំងឺកូវីដ ១៩៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


