Connect with us

ព័ត៌មានជាតិ

ឧត្តមសេនីយ៍ រ័ត្ន ស្រ៊ាង សម្ដែងការអរគុណចំពោះលោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត និងភរិយាដែលឧបត្ថម្ភគ្រឿងបរិភោគដល់កងកម្លាំងឈរជើងការពារតាមគោលដៅ 

បានផុស

នៅ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាងមេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១បានបានសម្តែងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និង លោកស្រី ពេជ្រ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេច តេជោ (TYDA) ដែលបាននាំអាហារសម្រន់ ផ្លែឈើ និង ភេសជ្ជៈ ប្រចាំថ្ងៃ ផ្តល់ដល់ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ឈរជើងនៅមណ្ឌលសម្រាកព្យាបាលជំងឺកូវីដ១៩ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សណ្តានចិត្តដ៏ថ្លៃថ្លារបស់ លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និង លោកជំទាវ ពេជ្រ ចន្ទមុន្នី ដែលបានឧបត្ថម្ភ អាហារសម្រន់ ផ្លែឈើ និង ភេសជ្ជៈ សម្រាប់បន្ថែមលើអាហាររូបត្ថម្ភរបស់សមាជិក កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឈរជើងតាមមណ្ឌលសម្រាកព្យាបាលជំងឺកូវីដ-១៩ គឺបានធ្វើជាប់ជាប្រចាំរាល់ថ្ងៃ រហូតមក តាំងពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ រហូតមកដល់បច្ចុប្បន្នក្រោយមើលឃើញការហត់នើយរបស់កងកម្លាំង។

អាវុធហត្ថរាជធានីភ្នំពេញ សូមសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះឯកឧត្តមនិងលោកជំទាវ និង សូមគោរពជូនពរឯកឧត្តមនិងលោកជំទាវ សូមទទួលបាននូវ សុភមង្គល វិបុលសុខ ជោគជ័យគ្រប់ការងារ គ្រប់ពេលវេលា ព្រមជាមួយពុទ្ធពរទាំង០៥ប្រការ គឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ និង បដិភានៈ កុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម