ព័ត៌មានជាតិ
លោកស្រី ឱ វណ្ណឌីន ច្រានចោលចំពោះការផ្សាយថា ប្រជាពលរដ្ឋខ្មែរអល់អែកមិនហ៊ានចាក់វ៉ាក់សាំងចិន
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ (គ.វ.ក១៩)បានច្រានចោលទាំងស្រុងនូវការផ្សាយរបស់វិទ្យុអាស៊ីសេរី ដែលបានលើកឡើងថា ប្រជាពលរដ្ឋខ្មែរអល់អែកមិនហ៊ានទៅចាក់វ៉ាក់សាំងចិន។
តាមរយៈតេឡេក្រាម នៅព្រឹកនេះ លោកស្រីបានមានប្រសាសន៍ថា «ការផ្សាយរបស់វិទ្យុអាស៊ីសេរីនេះ គឺជាការផ្សាយមិនត្រឹមត្រូវទេ ដែលផ្ទុយពីការពិតទាំងស្រុង។ ប្រជាជនកម្ពុជា បាននាំគ្នាទៅចាក់វ៉ាក់សាំងកូវីដ-១៩ ដោយស្ម័គ្រចិត្តច្រើនហួសការប៉ាន់ស្មានរបស់ គ.វ.ក-១៩ ទៅទៀត »។

លោកស្រីបានបន្តថា វ៉ាក់សាំងដែលកម្ពុជាបាននឹងកំពុងតែប្រើប្រាស់ចាក់ជូនបងប្អូនប្រជាពលរដ្ឋ គឺសុទ្ធតែជាប្រភេទវ៉ាក់សាំងដែលមានការដាក់បញ្ចូលទៅក្នុងបញ្ជីប្រើប្រាស់ជាបន្ទាន់របស់អង្គការសុខភាពពិភពលោក។
លោកស្រីបានបន្តទៀតថា គ.វ.ក-១៩ នឹងបន្តយុទ្ធនាការចាក់ជូនបងប្អូនយើងទៅតាមការសម្រេចដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចតែងតែគិតគូរពីសុខភាពប្រជាពលរដ្ឋទូទៅ និងយកចិត្តទុកដាក់ក្នុងការស្វះស្វែងរកវ៉ាក់សាំងមកចាក់ជូនបងប្អូនយើង។
លោកស្រីបានបន្ថែមថា «ប្រទេសគេ រកតែវ៉ាក់សាំងចាក់មិនចង់បានផង តែកម្ពុជា មានសម្តេចតេជោ គឺជាភ័ព្វសំណាង ដែលអាចរកវ៉ាក់សាំងបានរាប់លានដូសចាក់ជូនបងប្អូនបានជាងពីរលានប្រាំសែននាក់រួចទៅហើយ ដែលមិនយូរមិនឆាប់ ចំនួនអ្នកចាក់វ៉ាក់សាំងនឹងកើនដល់៣លាននាក់នៅកម្ពុជា»។

លោកស្រីបានបញ្ជាក់ថា នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១០ ខែមិថុនា នេះតទៅ យុទ្ធនាការចាក់នឹងបន្តនៅខណ្ឌចំនួន៣ទៀត ដែលនៅសេសសល់ គឺខណ្ឌដូនពេញ ខណ្ឌព្រែកព្នៅ និងខណ្ឌជ្រោយចង្វារ ដែល គ.វ.ក-១៩ បានរំពឹងទុកថា នឹងអាចចាក់អស់គ្រប់បុគ្គលដែលមានអាយុចាប់ពី១៨ឆ្នាំឡើងនៅរាជធានីភ្នំពេញ សម្រាប់ដូសទី១ នៅដំណាច់ខែមិថុនានេះ ហើយឈានទៅបញ្ចប់ការចាក់ដូសទីពីរនៅខែកក្កដាខាងមុខនេះហើយ៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


