ព័ត៌មានអន្ដរជាតិ
ពិសេសណាស់! វ៉ាក់សាំងចាក់តែមួយដូស Johnson & Johnson អះអាងថា មានប្រសិទ្ធភាពការពារកូវីដបំប្លែងខ្លួនច្រើនប្រភេទ
បើយោងតាមការសិក្សា ដែលចេញផ្សាយដោយក្រុមអ្នកស្រាវជ្រាវ មកពីទីក្រុង Harvard បានឲ្យដឹងថា វ៉ាក់សាំង Johnson & Johnson ជំរុញឲ្យមានការឆ្លើយតបនឹងប្រព័ន្ធភាពស៊ាំមួយចំនួន ប្រឆាំងនឹងជំងឺកូវីដ ១៩ បំប្លែងខ្លួនជាច្រើនប្រភេទ ។

លទ្ធផលនៃការសិក្សាដំណាក់កាលទី ៣ ដែលបានចុះផ្សាយក្នុងទស្សនាវដ្ដី Nature បានបង្ហាញពីភាពសកម្ម នៃការឆ្លើយតបប្រព័ន្ធភាពស៊ាំ ប្រឆាំងនឹងជំងឺកូវីដ ១៩ និងវីរុសបំប្លែងខ្លួន ៤ ផ្សេងទៀត ក្នុងចំណោមអ្នកចាក់វ៉ាក់សាំង ២០ នាក់ ។
យោងតាមការស្រាវជ្រាវនេះបានឲ្យដឹងថា វ៉ាក់សាំងចាក់តែមួយដូស Johnson & Johnson នាំឲ្យសរីរាង្គអ្នកជំងឺបង្កើតអង់ទីគ័រ ក៏ដូចជាកងការពារកម្ចាត់វីរុស និងកោសិការបស់វា ។

ក្រុមអ្នកស្ម័គ្រចិត្តនៅប្រេស៊ីល និងអាហ្វ្រិកខាងត្បូង ដែលជាប្រទេសមានវីរុសបំប្លែងខ្លួន កំពុងវាយលុកយ៉ាងខ្លាំងក្លា ត្រូវបានគេរកឃើញថា ផលិតអង់ទីគ័រប្រឆាំងវីរុសតិចជាង ៥ ដង បើធៀបនឹងវីរុសដើមកូវីដ ១៩ ប៉ុន្តែពួកគេបង្កើតអង់ទីគ័រប្រភេទផ្សេងៗជាច្រើន ក៏ដូចជាការពារយ៉ាងល្អ ប្រឆាំងនឹងវីរុសបំប្លែងខ្លួន ។
ការវិភាគនិយាយថា វ៉ាក់សាំងនេះការពារប្រឆាំងនឹងជំងឺកូវីដ ១៩ និងវីរុសបំប្លែងខ្លួន ៨៦ ភាគរយ នៃអ្នកទទួលការចាក់វ៉ាក់សាំងនៅសហរដ្ឋអាមេរិក, ៨៨ ភាគរយនៅប្រេស៊ីល និង ៨២ ភាគរយនៅអាហ្វ្រិកខាងត្បូង ។

អ្នកស្រាវជ្រាវដែលបានបង្កើតវ៉ាក់សាំង Johnson & Johnson ផលិតដោយក្រុមហ៊ុនបុត្រសម្ព័ន្ធ Janssen បានកត់សម្គាល់ពីការសិក្សានេះថា វាពិតជាការពារប្រជាជនទូទាំងពិភពលោក ប្រឆាំងនឹងជំងឺកូវីដ ១៩ ធ្ងន់ធ្ងរ ក៏ដូចជា វីរុសបំប្លែងខ្លួន ។
ទន្ទឹមនោះ លោកវេជ្ជបណ្ឌិត Dan Barouch ជាប្រធានមជ្ឈមណ្ឌលស្រាវជ្រាវភាគល្អិត និងវ៉ាក់សាំងនៅទីក្រុង Boston បាននិយាយថា “នេះគឺជាដំណឹងល្អ ទាក់ទងនឹងប្រសិទ្ធភាពកម្ចាត់វីរុសបំប្លែងខ្លួន ហើយវាបង្កើនសុទិដ្ឋិនិយមរបស់យើងថា វ៉ាក់សាំងបច្ចុប្បន្ន ជាពិសេសវ៉ាក់សាំង Johnson & Johnson មានការការពារយ៉ាងល្អ បើប្រៀបធៀបវ៉ាក់សាំងដែលមានសព្វថ្ងៃនេះ ហើយការរកឃើញនេះ គឺជាហេតុផលដ៏ល្អ ដែលមនុស្សគ្រប់រូបគួរតែចាក់វ៉ាក់សាំង ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ UPI
ចុចអាន ៖ ប្រទេសរងគ្រោះខ្លាំងជាងគេដោយកូវីដនៅអាហ្វ្រិក បន្តចាក់វ៉ាក់សាំងតែមួយដូស Johnson & Johnson
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


