ព័ត៌មានជាតិ
អាជ្ញាធរនឹងដកការបិទខ្ទប់ផ្នែកខ្លះនៃភូមិព្រៃទា១ នៃសង្កាត់ចោមចៅទី៣ លែងជាតំបន់លឿងទុំនៅចុងសប្តាហ៍នេះ
លោក វ៉ា សារឿន ចៅសង្កាត់ចោមចៅទី៣ បានអះអាងប្រាប់កម្ពុជាថ្មីថា ផ្នែកខ្លះនៃភូមិព្រៃទា១ នៃសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ដែលបានបិទខ្ទប់កាលពីចុងខែឧសភានោះនឹងត្រូវបិទបញ្ចប់លែងជាតំបន់លឿងទុំ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ខាងមុខនេះ។
បើតាម លោក វ៉ាសាវឿន ការដកតំបន់នេះលែងជាតំបន់លឿងទុំដោយសារស្ថានភាពការឆ្លងរាលដាល់នៅតំបន់នេះ មានភាពធូរស្រាលឡើងវិញហើយពិសេសរោងចក្រជាច្រើននៅម្តុំក្បែរនោះ ក៏ត្រូវបានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈអនុញ្ញាតឱ្យបើកដំណើរការឡើងវិញអស់ហើយដែរ។

លោកបានបន្តថា«បើទោះបីជាអាជ្ញាធរបិទបញ្ចប់ការបិទខ្ទប់ ក៏ដោយក៏ផ្សារព្រៃទាដែលស្ថិតនៅក្នុងភូមិសាស្ត្រភូមិព្រៃទា១ ក៏នៅមិនទាន់អនុញ្ញាតឱ្យបើកដំណើរការឡើងវិញដែរដោយសារផ្សារនេះ ជាផ្សារមិនរៀបរយខ្លាចបើកដំណើរការទៅអាចមានការឆ្លងរាលដាលជំងឺកូវីដ១៩ឡើងវិញ»។
សាលារាជធានីភ្នំពេញបានសម្រេច ស្ដីពីការកំណត់ផ្នែកខ្លះនៃភូមិផ្សារតូច នៃសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ និងផ្នែកខ្លះនៃភូមិព្រៃទា១ នៃសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ដែលមានអត្រាការឆ្លងកើនឡើងថ្មី ជា “តំបន់លឿងទុំ” សម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី២៧ ខែឧសភា រហូតដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ហើយបន្តរយៈពេល១០ថ្ងៃទៀតរហូតដល់ថ្ងៃទី១៩ខែមិថុនាដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
ថ្មីៗនេះរដ្ឋបាលរាជធានីភ្នំពេញ បានកំណត់ផ្នែកខ្លះនៃភូមិចោមចៅ៣ នៃសង្កាត់ចោមចៅទី២ និង ផ្នែកខ្លះនៃភូមិត្រពាំងពោធិ៍ ផ្នែកខ្លះនៃភូមិព្រៃព្រីងខាងជើង២ និង ផ្នែកខ្លះនៃភូមិជម្ពូវ័ន២ នៃសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ជា “តំបន់លឿងទុំ” សម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីម៉ោងសូន្យនាថ្ងៃទី១០ រហូតដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។


ជាមួយគ្នានេះដែររដ្ឋបាលរាជធានីភ្នំពេញបានផ្អាករោងចក្រសកម្មភាពជាបណ្ដោះអាសន្នរោងចក្រចំនួន៣ពី៦ថ្ងៃទៅ៧ថ្ងៃរួមមាន ទី១.សិប្បកម្មវេចខ្ចប់សំលៀកបំពាក់ធានឈឹង ដែលមានទីតាំងស្ថិតនៅក្នុងភូមិអង្គាផុសសង្កាត់ទួលសង្កែ។ ទី២. ក្រុមហ៊ុន ធីអិល អ៊ែរ អិចប្រេសឯ.ក មានទីតាំងស្ថិតនៅអាគារលេខ៣៤៥ ផ្លូវ ២១៥សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក និង ទី៣.រោងចក្រ ឃីនស៍ ថេកស្គាយ (ខេបូឌា)ឯ.កដែលមានទីតាំងស្ថិតនៅភូមិក្បាលដំរីសង្កាត់កាកាបទី២ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ៕
អត្ថបទ៖ សំអឿន
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត



