ចរាចរណ៍
រថយន្ដFUSOបើកបុករថយន្ដកាមរីបាឡែនកៀបជាប់មនុស្ស៥នាក់
មនុស្សម្នាក់បានស្លាប់ និង៤នាក់ទៀតត្រូវកៀបជាប់ក្នុងរថយន្ត ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវៀងរថយន្ដកាមរីបាឡែនមួយគ្រឿង ត្រូវរថយន្តប្រភេទដឹកទំនិញធុនយក្សបុកចំពីចំហៀងពេញទំហឹង កាលពីវេលាម៉ោង១១និង២០នាទីយប់ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១នៅចំណុចស្តុប ណតប្រីត តាមបណ្ដោយផ្លូវ២០០៤ កែងផ្លូវណតប្រីត ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
រថយន្តបង្ក ម៉ាកFUSO ក្បាលពណ៌ក្រហម ពាក់ស្លាកលេខព្រះសីហនុ3A-2426 ។ ដោយឡែករថយន្តរងគ្រោះម៉ាកកាមរីបាឡែន ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2AA-8975 មានគ្នា៥នាក់ ជាលក្ខណៈគ្រួសារ ស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាលមិនស្គាល់អត្តសញ្ញាណនោះទេ ។

យោងតាមប្រភពព័ត៌មានឲ្យដឹងថា នៅមុនកើតហេតុ រថយន្តរងគ្រោះមានសមាជិក៥នាក់ បូកទាំងតៃកុង ( លក្ខណៈគ្រួសារ ) បើកបរធ្វើដំណើរតាមបណ្តោយផ្លូវលេខ២០០៤ ក្នុងទិសដៅពីលិចទៅកើត ខណៈដល់ចំណុចកើតហេតុ ជាចំណុចស្តុបបំបែកជា៤នោះ ស្រាប់តែរថយន្តបង្ក ធ្វើដំណើរតាមបណ្តោយផ្លូវណតប្រីត ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន ដោយមិនបានបង្អង់ល្បឿន ក៏ជ្រុលបុករថយន្តរងគ្រោះទាំងកំរោល បណ្តាលឲ្យស្ត្រីចំណាក់ម្នាក់ ( អង្គុយនៅកាប៊ីនមុខផ្នែកខាងស្តាំ ) ត្រូវកៀបស្លាប់ក្នុងរថយន្ត និង៤នាក់ផ្សេងទៀត កៀបជាប់ដូចគ្នា រងរបួសធ្ងន់ស្រាល ។

បន្ទាប់ពីកើតហេតុ កម្លាំងសមត្ថកិច្ច និងពលរដ្ឋអ្នកដំណើរដែលបានឃើញហេតុការណ៍បានជួយអន្តរាគមន៍ យកមនុស្សដែលជាប់ក្នុងរថយន្តចេញមកខាងក្រៅ ដើម្បីយកទៅសង្គ្រោះផងដែរ ។ ក្រោយការយកមនុស្សចេញពីរថយន្តបានហើយនោះ ពួកគេត្រូវបានដឹកតាមរថយន្តសង្គ្រោះយកទៅសង្គ្រោះ នៅមន្ទីរពេទ្យ ។
យ៉ាងណាមិញ ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចុះអន្តរាគមន៍ធ្វើការវាស់វែងអូសយករថយន្តទាំង២គ្រឿង ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយទៅតាមផ្លូវច្បាប់នៅពេលក្រោយ ។ ក្នុងនោះ ព្រូរថយន្ត២នាក់ ក៏ត្រូវបានឃាត់ទៅជាមួយផងដែរ ខណៈតៃកុងរថយន្ដបង្កបានរត់គេចខ្លួនបាត់ស្រមោល៕
អត្ថបទ ៖ សុខា





-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន