សុខភាព
មកដឹងពីជំងឺត្រអក ស្នាមក្រហមដែលមានពងទឹកតូចៗ
ជំងឺត្រអក ជាជំងឺស្បែកដែលប៉ះពាល់ដល់ការរលាកស្បែក ដែលបណ្តាលមកពីហេតុផលផ្សេងៗ និងមកពីមូលហេតុខាងក្នុង និងមូលហេតុខាងក្រៅ។
ក) រោគសញ្ញា៖
– ចំពោះកុមារ៖ ស្នាមក្រហម ឬកន្ទួលកើតនៅលើថ្ពាល់ ឬជួនកាលនៅលើដៃ ប្រអប់ដៃ និងគួយដៃ។ កន្ទួលនេះមានដំបៅតូចៗ ឬពងទឹកតូចៗ ដែលមានចេញទឹកតិចៗ។
– ចំពោះកុមារជំទង់ និងមនុស្សធំ៖ ធម្មតាជំងឺត្រអកមានភាពស្ងួតជាង ហើយភាគច្រើនចេញនៅគន្លាក់ដៃ និងគន្លាក់ជើង។
– វាមិនមែនចាប់ផ្តើមដូចជាការបង្ករោគទេ ប៉ុន្តែវាដូចជាប្រតិកម្មអាល់ឡែស៊ីជាង។
– ច្រើនមានប្រវត្តិ រលាកច្រមុះ ក្អកផ្តាសាយ ហឺត ឬជំងឺក្នុងខ្លួនផ្សេងៗទៀត។
ខ) វិធីព្យាបាល៖
– រាវរកមូលហេតុដែលបង្កឱ្យមានប្រតិកម្មលើស្បែក ដូចជាការចេញរមាស់ មានស្នាមកន្ទួលតូចៗ បន្ទះក្រហមជាដើម ដើម្បីជៀសវាងការកើតឡើងវិញ ឬការលាប់
– ស្អំដោយកំប្រេសត្រជាក់ដែលគ្មានមេរោគ លើកន្លែង ដែលមានកន្ទួល ឬស្នាមអេះរមាស់ដាច់
– ដាក់កន្លែងដែលមានស្នាមកន្ទួលនោះឱ្យត្រូវពន្លឺថ្ងៃ
– ប្រើប្រាស់ថ្នាំបំបាត់រមាស់ ដូចជា
– ពពួកអង់ទីអ៊ីស្តាមីន (Anti Histamine)
– ប្រើក្រែមលាប ឬថ្នាំលាបបំបាត់រមាស់ ដែលមានជាតិគ័រទីហ្សូន
– ក្នុងករណីធ្ងន់ធ្ងរ យើងអាចប្រើថ្នាំគ័រទីហ្សូនញ៉ាំបន្ថែមទៀត
«បើបងប្អូនមានរោគសញ្ញាដូចបានរៀបរាប់ខាងលើ សូមអញ្ជើញមកជួបគ្រូពេទ្យជំនាញផ្នែកជំងឺស្បែកនៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីព្យាបាលបំបាត់ជំងឺត្រអកនេះ»៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ ការឆ្លុះក្រពះពោះវៀន ដើម្បីរកជំងឺមហារីកក្រពះពោះវៀន ក្នុងដំណាក់កាលដំបូង
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ