សុខភាព
សភាពស្បែកទាំង៨ នេះ បញ្ជាក់ថាសុខភាពកំពុងមានបញ្ហា
ក្នុងករណីយើងមានសញ្ញាមិនប្រក្រតីលើស្បែក ការទៅជួបគ្រូពេទ្យជំនាញខាងជំងឺសើស្បែកគឺជារឿងសំខាន់ ព្រោះថាគ្រូពេទ្យជំនាញនេះអាចមានលទ្ធភាពសម្គាល់ពីភាពមិនប្រក្រតីមាននៅលើស្បែកយើងថាអាចទាក់ទងទៅនឹងជំងឺណាមួយ។ ការទៅជួបគ្រូពេទ្យជំនាញខាងសើស្បែកអាចថាត្រូវចំណាយថ្លៃខ្ពស់បន្តិច តែក្រោយពីបានជួយប្រឹក្សារួចហើយនិងដឹងពីសញ្ញាដូចខាងក្រោមនេះគឺរឹតតែសំខាន់ទៅទៀត។
១- ប៉ោងហើមក្រោមភ្នែក

ការញ៉ាំអាហារមានជាតិប្រៃច្រើនពេកអាចបណ្តាលឲ្យរាងកាយយើងប្រមូលផ្តុំនូវជាតិទឹកទៅក្រោមភ្នែករបស់យើង ដែលបណ្តាលឲ្យក្រោមភ្នែកមានសភាពប៉ោងហើម។ មូលហេតុមួយទៀតនៃការប៉ោងនៅក្រោមភ្នែកគឺប្រតិកម្មអាលែកហ្សី។ ប្រតិកម្មអាលែកហ្សីអាចធ្វើឲ្យសរសៃឈាមនៅក្រោមស្បែករីកធំ និងងាយធ្វើឲ្យចេញឈាមតិចតួចនៅជុំវិញភ្នែកយើងដែលបណ្តាលឲ្យឡើងខ្មៅនៅក្រោមភ្នែក។
២- ស្បែកពណ៌ប្រផេះ
ស្បែកពណ៌ប្រផេះអាចជាសញ្ញាព្រមាននៃបញ្ហាសុខភាពជាច្រើន។ ភាគច្រើននៃអ្នកមានស្បែកពណ៌ប្រផេះគឺបណ្តាលមកពីកង្វះអុកស៊ីសែននៅក្នុងឈាម ដែលអាចបណ្តាលឲ្យមានការគាំងបេះដូង ជំងឺរលាកសួត ជំងឺរបេងសួត និងមហារីកមួយចំនួនទៀតផងដែរ។
៣- ការប្រែពណ៌ និងបាត់ពណ៌សម្បុរលើស្បែក

ការប៉ះពាល់នឹងពន្លឺព្រះអាទិត្យមិនមែនជារឿងតែមួយគត់ដែលអាចផ្លាស់ប្តូរពណ៌ស្បែករបស់យើងនោះទេ។ ស្នាមពណ៌ត្នោត និងពណ៌ប្រផេះនៅក្លៀក ឬក្រលៀនអាចជាសញ្ញានៃការមានជំងឺទឹកនោមផ្អែម។
៤- ស្បែកស្ងួត
ស្បែកស្ងួតដែលអមជាមួយនឹងសក់ស្ងួត និងក្រចកផុយអាចបង្ហាញថាយើងមានបញ្ហាជាមួយនឹងក្រពេញទីរ៉ូអ៊ីត។ ជាធម្មតាស្បែករបស់យើងមានសភាពទន់ និងមានសំណើម។ ស្បែកដែលមានសភាពស្ងួតធ្ងន់ធ្ងរអាចបណ្តាលមកពីកង្វះនៃវីតាមីនA និង អាស៊ីតខ្លាញ់សំខាន់ៗដូចជាអូមេហ្គា ៣ ឬស័ង្កសី។
៥- ការរលាកដោយពន្លឺព្រះអាទិត្យ
មនុស្សគ្រប់គ្នាសុទ្ធតែមានការប៉ះពាល់ដោយកាំរស្មីពន្លឺព្រះអាទិត្យ ប៉ុន្តែការប៉ះពាក់នេះអាចមានបញ្ហាដល់សុខភាពប្រសិនបើស្បែករបស់យើងងាយនឹងរលាកដោយពន្លឺព្រះអាទិត្យពេក។ Photosensitivity ឬការមានប្រតិកម្មខ្លាំងដោយពន្លឺព្រះអាទិត្យពីកាំរស្មីយូវីអាចមានលើអ្នកដែលមានជំងឺនៃប្រព័ន្ធភាពស៊ាំ lupus erythematosus ។
៦- កន្ទួលរមាស់

ស្នាមកន្ទួលដែលធ្វើឲ្យយើងរមាស់ និងមានពងបែកអាចជាទម្រង់មួយនៃជំងឺ dermatitis herpetiformis ដែលជាជំងឺស្បែកបណ្តាលមកពីជំងឺពោះវៀនធំ (celiac disease)។ ជំងឺនេះច្រើនកើតមានលើអ្នកដែលមានប្រតិកម្មជាមួយសារជាតិ gluten (gluten intolerant) ដែលជាប្រូតេអ៊ីនម្យ៉ាងមាននៅក្នុងស្រូវសាឡី។ ការរមាស់អាចកើតមានពេញរាងកាយ ប៉ុន្តែច្រើនកើតលើជង្គង់ កែងដៃ ស្បែកក្បាល ខ្នង និងគូទ។ កន្ទួលដែលបណ្តាលមកពីជំងឺពោះវៀនធំ ច្រើនកើតមានបន្ទាប់ពីយើងមានអារម្មណ៍ថាក្តៅនៅត្រង់តំបន់ដែលរមាស់។
៧- ស្បែកពណ៌ទឹកក្រូច
សំរាប់គ្នាយើងដែលចូលចិត្តបរិភោគការ៉ុត ឬអាហារណាដែលមានជាតិខារ៉ូទីន (carotene)ច្រើនអាចនឹងធ្វើឲ្យស្បែកប្រែទៅជាពណ៌ទឹកក្រូច។ ដើម្បីឲ្យស្បែកយើងប្រែមកសភាពដើមវិញយើងគ្រាន់តែបន្ថយការបរិភោគអាហារមានជាតិ carotene ទៅបានហើយ។
៨- ស្បែកពណ៌ត្នោត
គ្នាយើងដែលមានស្បែកឡើងពណ៌ត្នោតដោយមិនទាំងបានអាំងថ្ងៃផងនោះ អាចជាសញ្ញានៃជំងឺតំណពូជដែលហៅថាជំងឺ hemochromatosis ជាប្រភេទជំងឺម្យ៉ាងទាក់ទងនឹងការចាល់ជាតិដែក អាចធ្វើឲ្យខូចថ្លើម។ ដូច្នេះប្រសិនបើយើងមិនសូវត្រូវពន្លឺព្រះអាទិត្យច្រើន ប៉ុន្តែស្បែករបស់យើងចាប់ផ្តើមប្រែពណ៌ទៅជាពណ៌ត្នោត យើងត្រូវទៅរកជំនួយពីគ្រូពេទ្យឲ្យបានឆាប់បំផុត៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ បើឃើញមនុស្សក្បែរខ្លួនមានសញ្ញាអស់នេះ គួរណែនាំឲ្យទៅជួបពេទ្យចិត្តសាស្ត្រហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


