កីឡា
មិនទាន់ប្រកួតបញ្ចប់ពូល តែអង់គ្លេសធានាកៅអី Euro វគ្គ១៦ក្រុមហើយ
ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេសបានឡើងទៅវគ្គ១៦ក្រុមចុងក្រោយនៃជើងឯកទ្វីបអឺរ៉ុប Euro 2020 បន្ទាប់ពីក្រុមជម្រើសជាតិអ៊ុយក្រែន និងហ្វាំងឡង់បានបញ្ចប់ការប្រកួតក្នុងពូលនៅចំណាត់ថ្នាក់លេខ៣ដោយមានត្រឹមតែ៣ពិន្ទុប៉ុណ្ណោះ។
ដូច្នេះមានន័យថា ប្រសិនបើក្រុមរបស់លោក Gareth Southgate ចាញ់ក្រុមសាធារណៈរដ្ឋឆែកនារាត្រីនេះ ក៏ពួកគេនៅឡើងទៅវគ្គ១៦ក្រុមចុងក្រោយដែរ។

អង់គ្លេសបានឈ្នះ១ និងស្មើ១មាន៤ពិន្ទុក្នុងពូល D ត្រូវប្រកួតបញ្ចប់វគ្គសន្សំពិន្ទុក្នុងពូលជាមួយក្រុមកំពុងឈរលេខ១ ឆែក យប់នេះ ខណៈក្រុមលេខ៣ ក្រូអាត មាន១ពិន្ទុត្រូវប្រកួតជាមួយក្រុមលេខ៤ ស្កុតឡែន ដែលមាន១ពិន្ទុដែរដើម្បីស្វែងរកចំណាត់ថ្នាក់លេខ៣ល្អក្នុងពូល។
ទោះបីជាយ៉ាងណា អង់គ្លេសត្រូវការឈ្នះនារាត្រីនេះដើម្បីបញ្ចប់វគ្គសន្សំពិន្ទុដោយឈរលើកំពូលតារាង និងជាលទ្ធផលកម្លាំងជំរុញទឹកចិត្តនៅវគ្គបន្តទៀត បន្ទាប់ពីប្រកួតលើកទី២ជាមួយស្កុតឡែនបានត្រឹមស្មើដែលជាលទ្ធផលមិនពួកគេមិនចង់បាន។
សម្រាប់ក្រុមចំណាត់ថ្នាក់លេខ៣ល្អបំផុតត្រូវជ្រើសរើសយក៤ក្រុមពីពូលទាំង៦មានការប្រកួតប្រជែងខ្លាំងដើម្បីធ្វើយ៉ាងណាឈានទៅវគ្គ១៦ក្រុមចុងក្រោយ។

ក្រុមឡើងវគ្គ១៦ក្រុមចុងក្រោមមាន
- ពូល A៖ លេខ១ អ៊ីតាលី និង លេខ២ វែល
- ពូល B៖ លេខ១ បែលហ្ស៊ិក និងលេខ២ ដាណឺម៉ាក
- ពូល C៖ លេខ១ ហុល្លង់ និងលេខ២ អូទ្រីស
- ពូល D៖ ឆែក និង អង់គ្លេស (ប្រកួតយប់នេះដើម្បីរកចំណាត់ថ្នាក់)
- ពូល E៖ ស៊ុយអែត
- ពូល F៖ បារាំង
ក្រុមចំណាត់ថ្នាក់៣ល្អ
អង់គ្លេស ឆែក បារាំង ស៊ុយអែត និងស្វិស បានធានាកៅអីវគ្គ១៦ក្រុមចុងក្រោយហើយ បន្ទាប់ពីលទ្ធផលក្រុមពូលផ្សេង ប៉ុន្តែសម្រាប់ចំណាត់ថ្នាក់ក្នុងពូល ឬដៃគូប្រកួតវគ្គ១៦ក្រុមមិនទាន់ត្រូវបានកំណត់ឡើយ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ standard
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


