Connect with us

ព័ត៌មានជាតិ

កម្ពុជាលុបបម្រាមនាំចូលសាច់ និងទំនិញបង្កកពីឥណ្ឌា ក្រោយធ្វើតេស្តច្រើនលើកអវិជ្ជមាន

បានផុស

នៅ

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បញ្ជាក់ថា ការលើកលែងបម្រាមការនាំចូលសាច់បង្កក និងទំនិញបង្កនេះ ដោយសារស្ថានភាពធូរស្រាល នៃការឆ្លងរាលដាលជំងឺកូវីដ១៩ នៅប្រទេសឥណ្ឌា និងលទ្ធផលអវិជ្ជមាននៃការធ្វើតេស្តលើ សាច់បង្កកនាពេលកន្លងមក។

ទោះយ៉ាងណាការលើកលែងបម្រាមនេះ ក៏ដាក់ជំនួសមកវិញនូវវិធានការបណ្ដោះអាសន្នមួយចំនួនរួមមាន៖

  • តម្រូវឱ្យមានវិញ្ញាបនបត្រ ឬលិខិតបញ្ជាក់បន្ថែមចេញដោយ អាជ្ញាធរមានសមត្ថកិច្ច នៃប្រទេសដើមកំណើតទំនិញ ដែលបញ្ជាក់ថាគ្មានវិរុសកូវីដ១៩ លើកសាច់បង្កក
  • នៅពេលទំនិញមកដល់តម្រូវឱ្យធ្វើតេស្តសំណាករកវិរុសកូវីដ១៩ ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា មុនពេលអនុញ្ញាតឱ្យបំពេញបែបបទបញ្ចេញទំនិញពីគយ។
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម