ព័ត៌មានជាតិ
តាមចាប់ជនសង្ស័យម្នាក់ ក្រោយឃើញភិនភាគក្នុងកាមេរ៉ាសុវត្ថិភាព
ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍បឹងរាំង នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញឃាត់ខ្លួនកាលពីវេលា១៣និង៣០នាទីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចផ្ទះលេខ ៧៧អឺ០ ផ្លូវ១៧៨ ភូមិ០៨សង្កាត់បឹងរាំង ខណ្ឌដូនពេញ ខណៈធ្វើសកម្មភាពលួចម៉ូតូកាលពី៤ថ្ងៃមុន។
ជនសង្ស័យមានឈ្មោះ សុខ ណាន់ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ និងមុខរបរ មិនពិតប្រាកដ។ ជនរងគ្រោះឈ្មោះ ឃីម ខារី ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ៧៩ ភូមិ៨ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ចំណែកម៉ូតូដែលម៉ាក ហុងដាស្កុបពីពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1FI-2527ដែល( បច្ចុប្បន្នកម្លាំងសមត្ថកិច្ច បាននាំជនសង្ស័យទៅយកម៉ូតូ នៅកន្លែងបញ្ចាំដើម្បីរក្សាទុក)។

សមត្ថកិច្ចបន្តថា នៅយប់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១៩និង៣០នាទី ជនរងគ្រោះបានជិះម៉ូតូម៉ាក់ ហុងដាស្កុបពីពណ៌ខ្មៅ សេរីឆ្នាំ ២០១៤ពាក់ស្លាកលេខ ភ្នំពេញ 1FI-2527 មកឈប់ចតទុកម៉ូតូ នៅច្រកឌឿងហែមជាប់ផ្ទះមានទីតាំងផ្ទះលេខ៧៧ផ្លូវ១៧៨ភូមិ០៨សង្កាត់បឹងរាំង ដោយចាក់សោ ក ម៉ូតូ ហើយបានឡើងទៅលើផ្ទះសម្រាក។ លុះព្រឹកឡើងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១វេលាម៉ោង០៦និង៣០នាទី ជនរងគ្រោះចុះមកបើកសោផ្ទះដើម្បីលក់ដូរទើបដឹងថា បាត់ម៉ូតូ រួចបានមកដាក់បណ្តឹងនៅប៉ុស្តិ៍(ស្រាវជ្រាវតាមកាមេរ៉ាសុវត្ថិភាពឃើញភិនភាគជនសង្ស័យកំណត់បាន)រហូតដល់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១វេលាម៉ោង១៣និង៣០នាទី ទើបជនរងគ្រោះចាប់បានជនសង្ស័យ១នាក់ នាំយកមកប្រគល់ឲ្យសមត្ថកិច្ច ប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងរាំង ចាត់ការតាមនិតិវិធីច្បាប់៕
អត្ថបទ ៖ រស្មី


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេធាវីថៃម្នាក់ចេញមុខគាំទ្រជនកំសាក ដែលលួចវាយទាហានកម្ពុជា ទោះប្រទេសថៃកំពុងអាម៉ាស់