ព័ត៌មានអន្ដរជាតិ
កាណាដាតក់ស្លុតរកឃើញផ្នូរថ្មី៧៥១ ជិតសាលារៀនចាស់ជនជាតិដើម
ផ្នូរជាង៧៥០ត្រូវបានរកឃើញនៅជិតសាលារៀនកាតូលិកចាស់មួយសម្រាប់កុមារជនជាតិដើមភាគតិចភាគខាងលិចប្រទេសកាណាដា។ នេះបើតាមសំដីរបស់មេដឹកនាំកុលសម្ព័ន្ធមួយបាននិយាយនៅថ្ងៃព្រហស្បតិ៍ និងជាការរកឃើញលើកទី២ដ៏គួរឲ្យសង្វេគក្នុងរយៈមិនដល់មួយខែផង។
ការរកឃើញជាថ្មីបានក្លាយជារូបភាពដ៏សោកសៅនៅក្នុងប្រវត្តិសាស្ត្រប្រទេសកាណាដា និងបានអំពាវនាវដល់សម្តេចប៉ាប និងវិហារកាតូលិកធ្វើការសុំទោសចំពោះការរំលោភបំពាន និងហិង្សានៅសាលារៀន ដែលជាកន្លែងសិស្សត្រូវបានបញ្ចូលទៅក្នុងវប្បធម៌ដ៏លេចធ្លោរបស់ប្រទេស។
ប្រធានកុលសម្ព័ន្ធ Cowessess First Nation លោក Cadmus Delorme បានប្រាប់អ្នកសារព័ត៌មានថា ៖«កាលពីម្សិលមិញ យើងបានរកឃើញផ្នូរ៧៥១នៅជិតសាលារៀនកាតូលិកចាស់ក្នុងខេត្ត Saskatchewan»។

លោកលើកឡើងថា ៖«នេះមិនមែនជាទីកន្លែងបញ្ចុះសពធំទេ។ ទាំងនេះជាផ្នូរដែលមិនមានកំណត់សំគាល់»។ លោកបន្ថែមថា ផ្នូរនីមួយៗនឹងត្រូវបានវាយតម្លៃក្នុងពេលប៉ុន្មានសប្តាហ៍ខាងមុខដើម្បីដឹងថាតើចំនួនជនរងគ្រោះមានប៉ុន្មាន។
លោក Delorme លើកឡើងទៀតថា ផ្នូរដែលបានរកឃើញតាមរយៈគូសផែនទីរាដាចូលក្នុងដីប្រហែលជាពេលតែមួយត្រូវបានកត់សំគាល់ ប៉ុន្តែតំណាងវិហារកាតូលិកបានដកស្លាកសំគាល់ចេញពីផ្នូរទាំងនោះ។ លោកថា ការធ្វើដូច្នេះគឺជាបទឧក្រិដ្ឋមួយនៅក្នុងប្រទេសកាណាដា ហើយពួកគេបានចាត់ទុកកន្លែងនោះថាជាបទឧក្រិដ្ឋមួយ។
ការជិករកនៅសាលារៀន Marieval ដែលមានចម្ងាយ១៥០គីឡូម៉ែត្រពីរដ្ឋធានីខេត្ត Regina បានចាប់ផ្តើមកាលចុងខែឧសភា បន្ទាប់ពីបានរកឃើញសំណល់ឆ្អឹងសិស្សសាលា២១៥នាក់នៅកន្លែងផ្សេងទៀតដូចជាសាលារៀនចាស់ៗនៅ British Columbia។
ការរកឃើញដំបូងនៅសាលារៀន Kamloops តាមរយៈការងារជិកកកាយនៅទីតាំងចាស់ៗជាច្រើនសម្រាប់កុមារជនជាតិដើមទូទាំងប្រទេសកាណាដា ដែលទទួលបានជំនួយពីរដ្ឋាភិបាល។
កុមារជនជាតិដើមអាមេរិក Metis និង Inuit ប្រហែល១៥០ ០០០នាក់ត្រូវបានបង្ខំជ្រើសរើសរហូតដល់ទសវត្សរ៍ឆ្នាំ១៩៩០នៅ១៣៩កន្លែងនៃសាលារៀនស្នាក់នៅទូទាំងកាណាដាដែលពួកគេត្រូវបានដាក់ឲ្យដាច់ឆ្ងាយពីក្រុមគ្រួសារ ភាសា និងវប្បធម៌របស់ពួកគេ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ theguardian
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


