ព័ត៌មានអន្ដរជាតិ
កាណាដានិង Greenland ចាប់ដៃគ្នាឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការលើវិស័យរ៉ែយុទ្ធសាស្ត្រ
ប្រទេសកាណាដា និង ដែនដីស្វយ័ត្ន Greenland កាលពីថ្ងៃចន្ទទី២មីនា បានចុះហត្ថលេខាលើសេចក្តីប្រកាសរួមស្តីពីចេតនាធ្វើកិច្ចសហប្រតិបត្តិការក្នុងវិស័យរ៉ែសំខាន់ៗនិងវិស័យថាមពល។ ចលនានេះកើតឡើងនៅពេលដែលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានលើកឡើងម្តងហើយម្តងទៀតអំពីលទ្ធភាពដែលសហរដ្ឋអាមេរិកអាចកាន់កាប់កោះនៅតំបន់អាក់ទិកដ៏ធំបំផុតលើពិភពលោកមួយនេះ។

យោងតាមព័ត៌មានដែលបានបោះពុម្ពផ្សាយដោយ news.cn សេចក្តីប្រកាសនេះត្រូវបានចុះហត្ថលេខារវាងក្រសួងធនធានធម្មជាតិកាណាដា និងក្រសួងពាណិជ្ជកម្ម ធនធានរ៉ែ ថាមពល យុត្តិធម៌ និងសមភាពយេនឌ័ររបស់ Greenland។ ក្នុងពេលនោះ ភាគីទាំងពីរ បានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការគឺផ្អែកលើគោលការណ៍បម្រើផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក ឆ្ពោះទៅរកការពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងវិស័យរ៉ែសំខាន់ៗ ក៏ដូចជាការអភិវឌ្ឍវិស័យថាមពលសក្តានុពលនៅក្នុងតំបន់អាកទិក។
កិច្ចព្រមព្រៀងនេះក៏ត្រូវបានគេមើលឃើញថា ជាជំហានបន្ទាប់នៅក្នុងដំណើរការនៃការពង្រឹងទំនាក់ទំនងទ្វេភាគី បន្ទាប់ពីកាណាដា បានបើកស្ថានកុងស៊ុលជាផ្លូវការនៅទីក្រុង Nuuk របស់ Greenland កាលពីនៅថ្ងៃទី ៦ខែកុម្ភៈ។ វត្តមានការទូតដោយផ្ទាល់នៅទីក្រុង Nuuk បង្ហាញថា ទីក្រុង Ottawa ឲ្យតម្លៃចំពោះតួនាទីយុទ្ធសាស្ត្រកាន់តែខ្លាំងឡើងនៃកោះធំបំផុតរបស់ពិភពលោកនៅក្នុងរូបភាពសន្តិសុខ និងសេដ្ឋកិច្ចនៃតំបន់អាកទិក។
ទោះជាយ៉ាងណាក៏ដោយ អ្នកសង្កេតការណ៍ជឿជាក់ថា ការលើកកម្ពស់កិច្ចសហប្រតិបត្តិការដោយផ្ទាល់របស់កាណាដាជាមួយកោះ មិនត្រឹមតែមានសារៈសំខាន់ខាងសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែវាក៏ឆ្លុះបញ្ចាំងពីសារនយោបាយច្បាស់លាស់មួយផងដែរ ពោលគឺការពង្រឹងទំនាក់ទំនងរវាងប្រទេស និងទឹកដីនៅតំបន់អាកទិកដោយផ្អែកលើច្បាប់អន្តរជាតិ និងការគោរពអធិបតេយ្យភាព។
ដូច្នេះសេចក្តីថ្លែងការណ៍រួមរវាងកាណាដា និង Greenland មិនមែនគ្រាន់តែជាកិច្ចព្រមព្រៀងសហប្រតិបត្តិការសេដ្ឋកិច្ចនោះទេ។ វាឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរទីតាំងផលប្រយោជន៍នៅក្នុងតំបន់អាកទិក ជាកន្លែងដែលធនធាន សន្តិសុខ និងភូមិសាស្ត្រនយោបាយត្រូវបានភ្ជាប់គ្នាយ៉ាងជិតស្និទ្ធជាងពេលណាៗទាំងអស់៕
អត្ថបទ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


