ព័ត៌មានអន្ដរជាតិ
ការបាញ់ប្រហារដ៏សាហាវមួយកើតឡើងនៅវិទ្យាល័យមួយនៅកាណាដា មនុស្ស១០នាក់ស្លាប់
យ៉ាងហោចណាស់មានមនុស្ស ៩នាក់ស្លាប់ នៅក្នុងការបាញ់ប្រហារដ៏ធំមួយ ក្នុងវិទ្យាល័យក្បែរលំនៅដ្ឋានមួយកន្លែងនៅភាគឦសាននៃខេត្ត British Columbia ប្រទេសកាណាដា។ យោងតាមការផ្សាយព័ត៌មានទាន់ហេតុការណ៍របស់ CNN ដែលស្រង់ការបញ្ជាក់របស់ប៉ូលិសកាណាដា។

ប៉ូលិសឱ្យដឹងថាការបាញ់ប្រហារដ៏ខ្លាំងក្នុងអនុវិទ្យាល័យ Tumbler Ridge កើតឡើងនៅម៉ោងប្រហែល ១ និង ២០ នាទីរសៀល រកឃើញមនុស្ស ៦នាក់បានស្លាប់ និងច្រើននាក់ទៀតរងរបួស។
ប៉ូលិសឱ្យដឹងទៀតថា៖ « ជនសង្ស័យក៏ត្រូវបានរកឃើញថាស្លាប់ដែរ ទំនងជារបួសដោយខ្លួនឯង»។
ចំណែកជនរងគ្រោះ២នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ដោយមានរបួសធ្ងន់ធ្ងរ ឬប្រឈមបាត់បង់អាយុជីវិត។
ប៉ូលិសបាននិយាយថា មនុស្សប្រហែល ២៥ នាក់ផ្សេងទៀត ដែលមានរបួស មិនប្រឈមដល់អាយុជីវិតទេ ពួកគេកំពុងព្យាបាលនៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រក្នុងតំបន់។
ប៉ូលិសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មានមនុស្សពីរនាក់បន្ថែមត្រូវបានរកឃើញថាស្លាប់ នៅឯគេហដ្ឋានដែលមានទំនាក់ទំនងនឹងហេតុការណ៍នេះ។
សេចក្តីថ្លែងការណ៍បានបន្តថា៖ «ក្រុមមន្ត្រីកំពុងធ្វើការស្រាវជ្រាវ នៅផ្ទះដែលសង្ស័យ និងទ្រព្យសម្បត្តិបន្ថែមទៀត ដើម្បីកំណត់ថាមានមនុស្សណា មានរបួស ឬជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ថ្ងៃនេះ»។
ប៉ូលិសបានបន្តថា៖ « មិនជឿថាមានជនសង្ស័យរូបនេះ ហ៊ានគំរាមកំហែងជាបន្តបន្ទាប់ដល់សាធារណជនយ៉ាងនេះទេ» ។
យោងតាមគេហទំព័ររបស់ខេត្តបានឱ្យដឹងថា អនុវិទ្យាល័យ Tumbler Ridge មានសិស្សចំនួន ១៧៥ នាក់ ពីថ្នាក់ទី ៧ ដល់ទី ១២។
សេចក្តីជូនដំណឹងលើគេហទំព័របានលើកឡើងថា៖ « ដោយសារតែសោកនាដកម្មបានកើតឡើងនៅក្នុងសហគមន៍នៃអនុវិទ្យាល័យ Tumbler Ridge ចំណែកសាលាបឋមសិក្សា Tumbler Ridge នឹងត្រូវបិទទ្វាពេញមួយសប្តាហ៍នេះ»៕
ប្រែសម្រួល៖ ណឺ មិនា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


