ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្ត្រីកាណាដា៖ ជម្លោះអ៊ីរ៉ង់គឺជា «ការបរាជ័យនៃសណ្តាប់ធ្នាប់អន្តរជាតិ»
នាយករដ្ឋមន្ត្រីកាណាដា លោក Carney កាលពីថ្ងៃទី៣មីនា បានបរិហារសង្គ្រាមកំពុងកើតឡើងនៅមជ្ឈិមបូព៌ា រវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល វាយប្រហារលើអ៊ីរ៉ង់ ថាជា«ការបរាជ័យនៃសណ្តាប់ធ្នាប់អន្តរជាតិ» ហើយបានរិះគន់ប្រទេសទាំងពីរចំពោះការខកខានមិនបានពិគ្រោះយោបល់ជាមួយសម្ព័ន្ធមិត្តរបស់ពួកគេ។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន thehill ។

នាយករដ្ឋមន្ត្រីកាណាដាដែលមានជំហរម៉ឺងម៉ាត់ចំពោះអាមេរិក បាននិយាយថា ថ្វីដ្បិតតែកាណាដាគាំទ្រការវាយប្រហាររបស់អាមេរិកលើអ៊ីរ៉ង់ ដោយសារតែកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ គឺជាការគំរាមកំហែងធ្ងន់ធ្ងរបំផុតមួយចំពោះសន្តិភាព និងសន្តិសុខអន្តរជាតិក៏ដោយនោះ ប៉ុន្តែវាមិនមែនជាការគាំទ្រដោយគ្មានលក្ខខណ្ឌទេ។
លោក Carney និយាយថា៖«យើងមិននៅក្នុងសង្គ្រាមនោះទេ ហើយក៏មិនសុំអ្វីមកវិញដែរ។ នោះគ្រាន់តែជាជំហរច្បាស់លាស់របស់ពួកយើងប៉ុណ្ណោះ។ ដូច្នេះហើយ ភាគីជម្លោះទាំងអស់ ត្រូវចងភ្ជាប់ដោយច្បាប់អន្តរជាតិ»។
នាយករដ្ឋមន្ត្រីកាណាដាបានបញ្ចាក់បន្ថែមទៀតថា ទោះបីជាក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) បានចេញសេចក្តីសម្រេចជាច្រើនដែលមានគោលបំណងទប់ស្កាត់កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះក៏ដោយ ទីក្រុងតេហេរ៉ង់នៅតែជា «ការគំរាមកំហែងនុយក្លេអ៊ែរ» ដដែល។
លោកបានសង្កត់ធ្ងន់ថា ឥឡូវនេះ សហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានធ្វើសកម្មភាពដោយមិនពិគ្រោះជាមួយអង្គការសហប្រជាជាតិ ឬសម្ព័ន្ធមិត្តរបស់ខ្លួន រួមទាំងកាណាដាផងដែរ ដោយអំពាវនាវឲ្យមានការបន្ធូរបន្ថយជម្លោះយ៉ាងឆាប់រហ័ស។ កិច្ចសហប្រតិបត្តិការការទូតគឺចាំបាច់ណាស់ដើម្បីចៀសវាងជម្លោះធំជាងនេះ។ ជនស៊ីវិលស្លូតត្រង់ត្រូវការការការពារ ហើយគ្រប់ភាគីទាំងអស់ត្រូវតែប្តេជ្ញាចិត្តក្នុងការស្វែងរកកិច្ចព្រមព្រៀងយូរអង្វែងដើម្បីបញ្ចប់ការរីកសាយភាយអាវុធនុយក្លេអ៊ែរ។
ដោយឡែក អតីតរដ្ឋមន្ត្រីការបរទេស Lloyd Axworthy បានប្រៀបធៀបសេចក្តីថ្លែងការណ៍របស់លោក Carney ទៅនឹងការសម្រេចចិត្តឆ្នាំ ២០០៣ របស់កាណាដាដែលមិនគាំទ្រសង្គ្រាមដែលចាប់ផ្តើមដោយអាមេរិកនៅអ៊ីរ៉ាក់។
លោកថា ដូចជាសង្គ្រាមអ៊ីរ៉ាក់ដែរ ការវាយប្រហារលើអ៊ីរ៉ង់មិនអាចត្រូវបានរាប់ជាសុចរិតក្រោមធម្មនុញ្ញអង្គការសហប្រជាជាតិនោះទេ។ ជាពិសេស ករណីអ៊ីរ៉ង់មិនមែនជារឿងចម្លែកទេ។ នេះជាប្រទេសទី៧ដែលលោកត្រាំ បញ្ជាដោយឯកតោភាគីឲ្យប្រើប្រាស់កម្លាំងក្នុងអំឡុងពេលកាន់តំណែងរបស់លោក៕
អត្ថបទ៖ សាង ស្រីល័ក្ខ
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១៩ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤


