Connect with us

ព័ត៌មានអន្ដរជាតិ

កាណាដា​បញ្ជាក់​ជំហរ​ជា​ថ្មី ផ្តល់​ជំនួយ​ដល់​អ៊ុយ​ក្រែន​ បន្ថែម​ទៀត​

បានផុស

នៅ

កាល​ពី​ថ្ងៃ​​ទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០២៦ ដែលត្រូវជា​ខួប​៤ឆ្នាំ​នៃ​សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន, រដ្ឋា​ភិបាល​កាណាដា​បញ្ជាក់​ជា​ថ្មី​នូវ​ការ​គាំទ្រ​យ៉ាង​មុតមាំរបស់ខ្លួន​ចំពោះ​អធិប​តេយ្យ​ភាព ឯក​រាជ្យ​ភាព ​និង​បូរណភាពទឹកដីរបស់អ៊ុយក្រែន​ ទាំង​ផ្នែក​យោធា មនុស្ស​ធម៌ និង​ថាមពល ​។

លោក Mark Carney និង លោក Volodymyr Zelenskyy ។ រូបភាព៖ រដ្ឋាភិបាលអ៊ុយក្រែន
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចាប់​តាំងពីសង្គ្រាមផ្ទុះឡើងនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ ២០២២ មក ​កាណា​ដា​បាន​ឈរ​យ៉ាង​រឹង​មាំ​ជាមួយអ៊ុយក្រែន និងប្រជាជនប្រទេសនេះ។ មិន​តែ​ប៉ុណ្ណោះ កាណាដាបានរួមចំណែកយ៉ាងសំខាន់​រួម​មាន​ជំនួយ​សេដ្ឋកិច្ច មនុស្សធម៌ ការអភិវឌ្ឍ និងផ្នែក​យោធា​យ៉ា​ង​ច្រើន​ ជា​ពិសេស​មាន​ទាំង​ជំនួយ​ខាង​ការទូត​ផង​ដែរ​ដល់អ៊ុយក្រែន។

​លោក David J. McGuinty រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិកាណា​ដា​ថា ដើម្បី​គាំទ្របន្ថែម​ទៀតដល់​អ៊ុយក្រែន ខ្លួន​ប្រ​កាស​ពី​ការ​បន្ត​ប្រតិបត្តិការ​ សម្រាប់​អង្គការ​ UNIFIER ក្នុង​រយៈពេល​បីឆ្នាំបន្ថែមទៀត ដល់​ឆ្នាំ ២០២៩។ តាម​រយៈ​ប្រតិបត្តិការនេះ កង​កម្លាំងប្រដាប់អាវុធកាណាដា (CAF) ផ្តល់​ការ​បណ្តុះ​បណ្តាល​យោធា​ជាបន្តបន្ទាប់ និង​ការកសាងសមត្ថភាព ដើម្បី​គាំទ្រ​ដល់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន​។

លោក McGuinty ប្រកាសឲ្យ​ដឹង​ថា​៖ «ជំនួយយោធាចំនួន ២ប៊ី​លាន​ដុល្លារ​ពី​សារពើ​ពន្ធ​ក្នុង​​ឆ្នាំ ២០២៦-២៧ នឹងក្លាយជាការគាំទ្រដល់​វិស័យ​​​យោធាអ៊ុយ​ក្រែន​ ដើម្បីធានាថាកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន​មាន​ឧបករណ៍ និង​សមត្ថភាព​គ្រប់​គ្រាន់​ ដើម្បី​ការពារ​ទឹក​ដី​ពួកគេ»។

ប្រែ​សម្រួល៖ ណឺ មិនា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម