ព័ត៌មានអន្ដរជាតិ
ប្អូនថ្លៃប្រធានាធិបតីប៉ារ៉ាហ្គាយ និងគ្រួសារ ស្ថិតក្នុងចំណោមមនុស្ស បាត់ខ្លួនបន្ទាប់ពីបាក់អគារនៅ ម៉ៃអាមី
ប្អូនថ្លៃប្រធានាធិបតីប៉ារ៉ាហ្គាយ និងក្រុមគ្រួសាររបស់នាង គឺស្ថិតក្នុងចំណោមមនុស្សទាំង៩៩នាក់ ដែលកំពុងបាត់ខ្លួនក្នុងហេតុការណ៍ បាក់អគារអាផាតមិនកម្ពស់១២ជាន់ នៅទីក្រុង ម៉ៃអាមី សហរដ្ឋអាមេរិក។

ក្រសួងការបរទេស ប៉ារ៉ាហ្គាយ បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ថា លោកស្រី Sophia López Moreira, ព្រមទាំងប្តីរបស់គាត់ឈ្មោះ Luis Pettengill និងកូនៗ៣នាក់របស់ពួកគេ នៅមិនទាន់ត្រូវបានគេរកឃើញនៅឡើយ។
ក្រុមគ្រួសារនេះ គឺជាម្ចាស់ខុនដូមួយ នៅខាងក្នុងអគារ Champlain Towers South ដែលបានបាក់រលំនៅម៉ោងប្រហែល ១:៣០ នាទីរំលងអាធ្រាត្រក្នុងសង្កាត់ Surfside នៃទីក្រុង ម៉ៃអាមី។

លោកស្រី Moreira ត្រូវជាប្អូនស្រីបង្កើតរបស់លោកស្រី Silvana ដែលជាភរិយាលោកប្រធានាធិបតី Mario Abdo Benítez។
ក្រុមគ្រួសារនេះ ត្រូវបានគេនិយាយថា ទើបទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប៉ុន្មានម៉ោងមុនពេលការដួលរលំកើតឡើង ហើយការបាក់នេះក៏បានកើតឡើងចំថ្ងៃខួបកំណើតរបស់លោក Luis ផងដែរ។

ប៉ូលិសនិយាយកាលពីរសៀលថ្ងៃព្រហស្បតិ៍ថា មនុស្សចំនួន៩៩នាក់ ដែលជាប់នៅក្នុងអគារនេះ នៅតែមិនទាន់ត្រូវបានគេរកឃើញ បើទោះបីជាមនុស្ស១០២នាក់ផ្សេងទៀត ត្រូវបានគេកត់សម្គាល់ឃើញថាមានសុវត្ថិភាពក៏ដោយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ បាក់អគារនៅអាមេរិក ស្លាប់ម្នាក់ ៩៩នាក់ទៀត មិនទាន់រកឃើញ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


