ព័ត៌មានអន្ដរជាតិ
បាក់អគារនៅអាមេរិក ស្លាប់ម្នាក់ ៩៩នាក់ទៀត មិនទាន់រកឃើញ
ក្រុមមន្រ្តីបាននិយាយថា មនុស្សយ៉ាងតិច៩៩នាក់ កំពុងបាត់ខ្លួន បន្ទាប់ពីអគារខុនដូ កម្ពស់ខ្ពស់មួយនៅភាគខាងជើងឆ្នេរ Miami បានបាក់កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ដោយបានសម្លាប់មនុស្សម្នាក់។

អគារ Champlain Towers South កម្ពស់ ១២ ជាន់ បានបាក់នៅម៉ោងប្រហែល ១ និង ៣០ នាទីរំលងអាធ្រាត្រ (ម៉ោងនៅអាមេរិក) ក្នុងទីក្រុង Surfside នៃរដ្ឋ Florida។
ក្រុមអ្នកជួយសង្គ្រោះកំពុងការទាំងថ្ងៃទាំងយប់ ដើម្បីស្វែងរកអ្នកនៅរស់ ប៉ុន្តែក្រុមមន្រ្តីបាននិយាយថា វាមានគ្រោះថ្នាក់ខ្លាំងណាស់ក្នុងការបញ្ជូនអ្នកស្វែងរក ឲ្យទៅផ្នែកខាងលើនៃគំនរអគារ។
អ្នកឆ្លើយតបដំបូងរាប់រយនាក់កំពុងស្ថិតនៅកន្លែងកើតហេតុ ហើយលោកប្រធានាធិបតី Biden បានសន្យាផ្តល់ជំនួយសហព័ន្ធ។

លោក Ray Jadallah នៃសេវាអគ្គិភ័យនិងជួយសង្គ្រោះតំបន់ Miami-Dade បាននិយាយថា មនុស្សជាច្រើនត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ មនុស្សចំនួន ១០ នាក់ត្រូវបានគេព្យាបាលនៅកន្លែងកើតហេតុ។
ទោះបីជាយ៉ាងណាក៏ដោយ គេមិនទាន់ដឹងច្បាស់ទេថា ហេតុអ្វីបានជាអគារនេះបាក់រលំ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CBS
ចុចអាន៖ បាក់អគារសង្កត់ឡានក្រុងនៅកូរ៉េខាងត្បូង ស្លាប់មនុស្ស៩នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


