ព័ត៌មានជាតិ
អភិបាលក្រុងសំរោង នាំយកអំណោយចែកជូនប្រជាពលរដ្ឋ កំពុងប្រឈមនឹងការខ្វះខាតស្បៀងចំនួន៧២គ្រួសារ នៅសង្កាត់អូរស្មាច់
នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ លោក អ៊ុន សុភ័ក្រ ប្រធានគណៈកម្មាធិការបក្សក្រុងសំរោង បានអញ្ជើញជាអធិបតី ក្នុងពិធី ចែកអំណោយជូនប្រជាពលរដ្ឋកំពុងប្រឈមនឹងការខ្វះខាតស្បៀង ចំនួន ៧២ គ្រួសារ នៅសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
នៅក្នុងអង្គពិធីនាព្រឹកនេះ ក៏មានការចូលរួមពីលោកអនុប្រធានក្រុមការងារចុះជួយសង្កាត់ លោកប្រធាន អនុប្រធានគណបក្សសង្កាត់ លោក លោកស្រី សមាជិកគណៈអចិន្ត្រៃយ៍គណបក្សសង្កាត់ ប្រធាន អនុប្រធាន សមាជិកសាខាបក្សភូមិទាំងប្រាំបី ក្រុមការងារយុវជនបក្ស និងក្រុមយុវជន ស.ស.យ.ក សង្កាត់។ អំណោយចែកជូនប្រជាពលរដ្ឋ ៧២គ្រួសារ ក្នុងមួយគ្រួសារទទួលបាន៖ អង្គរ ២៥គីឡូក្រាម មីចំនួន ១កេស ទឹកត្រី ០១យួរ និងទឹកស៊ីអ៊ីវ ចំនួន ០១យួរ ដែលសរុបចំណាយអស់ អង្គរចំនួន ១,៩តោន មីចំនួន ៧២កេស ទឹកត្រីចំនួន ៧២យួរ និងទឹកស៊ីអ៊ីវ ចំនួន ៧២យួរ ដោយមានការឧបត្ថម្ភគាំទ្រពី៖
១. លោក ទឿ ពិទូ តំណាងឱ្យក្រុមហ៊ុននំប៉័ងសាំងវិច អង្គរចំនួន ២តោន តាមរយៈ លោក ម៉ុក សិរីបុត្រ ប្រធានសាខាបក្សភូមិចំការចេក
២. លោក ងន រ៉ា តំណាងឱ្យក្រុមហ៊ុនប្រេនឈិត៧ និងក្រុមហ៊ុនមីហិល ៧លំដាប់ ខ្នាតស្រុកយើង សាខាខេត្តឧត្តរមានជ័យ និងសាខាអូរស្មាច់មីចំនួន ៦០កេសតូច តាមរយៈលោក ផេម សំអាត ប្រធានគណបក្សសង្កាត់អូរស្មាច់
៣. លោក ផេម សំអាត ប្រធានគណៈកម្មាធិការគណបក្សសង្កាត់អូរស្មាច់ មី ចំនួន ១២កេសតូច
៤. លោក គឹម វុទ្ធី អនុប្រធានក្រុមការងារថ្នាក់ខេត្ត ចុះជួយសង្កាត់អូរស្មាច់ ថវិកា ៨០ម៉ឺនរៀល
៥. លោក ថេ រិទ្ធីយ៉ា អនុប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយសង្កាត់អូរស្មាច់ ថវិកា ២០ម៉ឺនរៀល
៦. លោក ហ៊ូ តារារិទ្ធ អនុប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយសង្កាត់អូរស្មាច់ ថវិកា ២០ម៉ឺនរៀល៕
អត្ថបទ៖ ចាន់ ធី
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង