ព័ត៌មានអន្ដរជាតិ
បាក់អគារនៅ Florida ស្លាប់កើនដល់១២នាក់ ខណៈ ១៤៩នាក់ រកមិនទាន់ឃើញ
អភិបាលតំបន់ Miami-Dade លោកស្រី Daniella Levine Cava បាននិយាយកាលពីថ្ងៃអង្គារថា ចំនួនអ្នកស្លាប់ក្នុងហេតុការណ៍បាក់អគារនៅទីក្រុង Surfside នៃរដ្ឋ Florida បានកើនឡើងដល់១២នាក់ហើយ។
អំឡុងពេលផ្តល់ព័ត៌មានចុងក្រោយ លើកិច្ចខិតខំប្រឹងប្រែងស្វែងរកនិងជួយសង្គ្រោះ លោកស្រី Levine Cava បាននិយាយថា ចំនួនមនុស្សដែលបាត់ខ្លួនឥឡូវនេះ គឺ ១៤៩ នាក់។
ទោះបីជាយ៉ាងណាក៏ដោយ មនុស្សមួយចំនួន រួមទាំងមេបញ្ជាការម្នាក់មកពីក្រុមរបស់ អ៊ីស្រាអ៊ែល ដែលកំពុងជួយក្នុងការរុករកក្រោមកម្ទេចថ្មផងដែរ នៅតែមានសង្ឃឹមរកឃើញអ្នកនៅរស់។

លោកវរសេនីយ៍ឯក Golan Vach មេបញ្ជាការនៃអង្គភាពសង្គ្រោះជាតិអ៊ីស្រាអែល បាននិយាយថា ខណៈនេះ នេះគឺជាកន្លែងពិបាកបំផុតដែលលោកធ្លាប់ធ្វើការ ក្រុមរបស់លោកបានរកឃើញចន្លោះប្រហោងថ្មីនៅក្នុងគំនរបាក់បែកដើម្បីស្វែងរក។
លោក Vach បានប្រាប់ទូរទស្សន៍ CNN ថា “ដូច្នេះ យើងនៅតែមានសង្ឃឹម។ រហូតដល់មួយសប្តាហ៍ ខ្ញុំមានក្តីសង្ឃឹមយ៉ាងមុតមាំថា យើងនឹងរកឃើញនរណាម្នាក់”។

គួររម្លឹកឡើងវិញថា អគារអាផាតមិន Champlain Towers South ដែលត្រូវបានសាងសង់ក្នុងឆ្នាំ ១៩៨១ បានបាក់រលំដោយផ្នែកខ្លះនៅប្រហែលម៉ោង ១ និង ៣០ នាទីរំលងអាធ្រាត្រថ្ងៃព្រហស្បតិ៍ សប្តាហ៍មុន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNN
ចុចអាន៖ ក្រុមជួយសង្គ្រោះ ២ ប្រទេស ទៅដល់អាមេរិក ជួយរកអ្នករស់រានមានជីវិតពីការបាក់អគារ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


