ព័ត៌មានអន្ដរជាតិ
ក្រុមជួយសង្គ្រោះ ២ ប្រទេស ទៅដល់អាមេរិក ជួយរកអ្នករស់រានមានជីវិតពីការបាក់អគារ
ក្រុមស្វែងរកនិងជួយសង្គ្រោះមកពីប្រទេសម៉ិកស៊ិកនិងអ៊ីស្រាអែល បានចូលរួមជាមួយក្រុមអ្នកពន្លត់អគ្គិភ័យក្នុងតំបន់និងអ្នកជំនាញដែលបានទទួលការបណ្តុះបណ្តាលពិសេសផ្សេងទៀត ដើម្បីស្វែងរកអ្នកនៅរស់រានមានជីវិតពីការបាក់អគារក្នុងទីក្រុង Miami កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ដោយបានសម្លាប់មនុស្ស៩នាក់ហើយ ខណៈជាង១៥០នាក់កំពុងបាត់ខ្លួន គិតត្រឹមថ្ងៃអាទិត្យទី២៧ខែមិថុនា។

នៅពេលនិយាយអំពីអគារបាក់រលំ មានក្រុមបុគ្គលិកសង្គ្រោះអន្តរជាតិជាច្រើនដែលមានបំណងឆ្លងដែនដើម្បីជួយ។ បុគ្គលិកជាច្រើនមកពីតំបន់ Miami-Dade ក៏មានបទពិសោធន៍ទៅជួយនៅឯបរទេសផងដែរ ជាពិសេសក្នុងពេលមានការរញ្ជួយដីដ៏សាហាវ ដែលបានវាយប្រហារប្រទេសហៃទីក្នុងឆ្នាំ២០១០។

កិច្ចសហប្រតិបត្តិការនេះ ឆ្លុះបញ្ចាំងពីលក្ខណៈអន្តរជាតិនៃតំបន់ Miami ដែលជាទីកន្លែងប្រមូលផ្តុំរបស់ជនជាតិឥស្លាមនិងអាមេរិកឡាទីន។
តួនាទីពិតប្រាកដរបស់ក្រុមជួយសង្គ្រោះម៉ិកស៊ិកនិងអ៊ីស្រាអែលនៅសហរដ្ឋអាមេរិក មិនត្រូវបានគេប្រាប់លម្អិតទេ។ មន្ត្រីក្នុងតំបន់និយាយថា ពួកគេមានជំនួយច្រើន ហើយកំពុងផ្លាស់ប្តូរកម្លាំងក្រុមជួយសង្គ្រោះ ដើម្បីឲ្យបុគ្គលិកស្រួលធ្វើការ។

លោក Ron DeSantis អភិបាលរដ្ឋ Florida បានប្រាប់សន្និសីទកាសែតមួយកាលពីថ្ងៃអាទិត្យថា “យើងពិតជាទទួលបានក្រុមតូចមួយ មកពីប្រទេសអ៊ីស្រាអែល។ ក្រុមគ្រួសារជាច្រើន ដែលបាត់បង់មនុស្សជាទីស្រឡាញ់ ចង់បានបែបនេះ”។
គួររម្លឹកឡើងវិញថា អគារអាផាតមិន Champlain Towers South ដែលត្រូវបានសាងសង់ក្នុងឆ្នាំ ១៩៨១ បានបាក់រលំដោយផ្នែកខ្លះនៅប្រហែលម៉ោង ១ និង ៣០ នាទីរំលងអាធ្រាត្រថ្ងៃព្រហស្បតិ៍៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ចំនួនអ្នកស្លាប់ក្នុងហេតុការណ៍បាក់អគារនៅ Florida កើនឡើងបន្ថែមទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


