ព័ត៌មានជាតិ
ល្បឿនការងារបង្កបង្កើនផលដំណាំស្រូវរដូវវស្សាឆ្នាំនេះសម្រេចបាន ៧៦,០១ ភាគរយ នៃផែនការ
ភ្នំពេញ ៖ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ល្បឿនការងារបង្កបង្កើនផលដំណាំស្រូវរដូវវស្សាឆ្នាំ២០២១នេះ សម្រេចបាន ៧៦,០១ ភាគរយ នៃផែនការ ខណៈឆ្នាំមុនសម្រេចបាន ៦៩,២៤ ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នា។

ឯដំណាំសាកវប្បកម្ម និងដំណាំឧស្សាហកម្ម សម្រេចបាន ៧៩ភាគរយខណៈឆ្នាំមុនសម្រេចបាន ៧៥ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នា។

យោងតាមរបាយការណ៍របស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានឱ្យដឹងថា ការងារដាំដុះលទ្ធផលភ្ជួររាស់រៀបចំដីសម្រេចបានចំនួន ២ ១៤៥ ០០៦ហ.ត ក្នុងនោះ ភ្ជួររាស់ដោយគោក្របីចំនួន ៨ ៨៩៨ហ.ត ស្មើនឹង ០,៤១% និងដោយគ្រឿងយន្តចំនួន ២ ១៣៦ ១០៨ហ.ត ស្មើនឹង ៩៩,៥៩% តិចជាងឆ្នាំមុន ២២ ១៨៥ហ.ត។ការសាបបានសរុបចំនួន ៩ ៩៣៩ហ.ត លើសឆ្នាំមុនចំនួន ៣ ៩៨០ហ.ត។

ចំពោះ លទ្ធផលស្ទូងនិងព្រោះសម្រេចបានចំនួន ១ ៩៨៣ ០៤៥ហ.ត ស្មើនឹង ៧៦,០១% នៃផែនការ ២ ៦០៩ ០៦៥ហ.ត លើសឆ្នាំមុន ១៩១ ០៨១ហ.ត និងស្រូវតាមប្រភេទរួមមាន៖ ស្រូវស្រាលចំនួន ៧២៦ ១៧៣ហ.ត លើសឆ្នាំមុន ១៣០ ៨៦៤ហ.ត។ ស្រូវកណ្ដាលចំនួន ៨៨១ ៧៦៥ហ.ត លើសឆ្នាំមុន ៥០ ៥៩៧ហ.ត ស្រូវធ្ងន់ចំនួន ៣៣៥ ៧៣៨ហ.ត លើសឆ្នាំមុន ២០ ៩៣៩ហ.ត ។

ស្រូវចម្ការចំនួន ១៧ ៨៧១ហ.ត លើសឆ្នាំមុន ១៨៩ហ.ត និងស្រូវទ្បើងទឹកចំនួន ២១ ៤៩៨ហ.ត តិចជាងឆ្នាំមុន ១១ ៥០៨ហ.ត។

រីឯល្បឿនការងារបង្កបង្កើនផលដំណាំសាកវប្បកម្មនិងដំណាំឧស្សាហកម្មរដូវវស្សាឆ្នាំ២០២១ ។ផ្ទៃដីដំណាំសាកវប្បកម្ម (ពោតស ដំឡូងជ្វា បន្លែគ្រប់មុខ ម្ទេស ឪឡឹក) អនុវត្ដបានចំនួន ៤៣ ២០២ហ.ត ស្មើនឹង ៨០,៤៧ ភាគរយនៃផែនការ ៥៣ ៦៨៦ហ.ត តិចជាងឆ្នាំមុន ៦៩០ហ.ត។

ផ្ទៃដីដំណាំឧស្សាហកម្ម (ពោតក្រហម ដំឡូងមី សណ្តែកបាយ សណ្តែកដី សណ្តែកសៀង ល្ង អំពៅ ក្រចៅ ឈូក) អនុវត្ដបានចំនួន ៦៤៩ ៦៩៦ហ.ត ស្មើនឹង ៧៩,២៣ភាគរយនៃផែនការ ៨១៩ ៩៨៩ហ.ត លើសឆ្នាំមុន ៤ ១៨៥ហ.ត។

ក្រសួងកសិកម្មបានណែនាំដល់អង្គភាពជំនាញក្រោមឱវាទរួមទាំងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានី ខេត្តទាំងអស់ឱ្យខិតខំជំរុញប្រជាកសិករក្នុងការរៀបចំដី ភ្ជួររាស់ សាប ព្រោះ តាមបច្ចេកទេសកសិកម្មសមស្រប ដើម្បីឲ្យទាន់រដូវកាលដាំដុះ។ លើសពីនេះទៀត ក្រសួងក៏បានជំរុញឲ្យអង្គភាពជំនាញបន្តចុះពិនិត្យតាមដានសុខភាពសត្វ ការអន្តរាគមន៍ចុះចាក់ថ្នាំការពារជំងឺឆ្លងសត្វ ដោយបង្កើនការចាក់វ៉ាក់សាំងការពារជំងឺឆ្លងសត្វផ្សេងៗ ជាពិសេសទប់ស្កាត់ចលនាសត្វដោយខុសច្បាប់នៅតាមបណ្តារាជធានី ខេត្តជាប់ជាប្រចាំ រួមទាំងបទល្មើសជលផល និងព្រៃឈើផងដែរ៕
ដោយ ៖ សំអឿន



-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
កីឡា២ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ៥៩ នាទី agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoតើអាវុធអាមេរិក ជាខែលការពារដ៏មានប្រៀប ឬជា ការរុញ អារ៉ាប៊ីសាអូឌីត ឲ្យធ្លាក់ក្នុងហានិភ័យសង្គ្រាមតំបន់?


