Connect with us

កីឡា

ក្រុម​ស្នងការរាជធានីភ្នំពេញ​ គ្រោងចូលរួម​ការ​ប្រកួត​ពាន​រង្វាន់​សេនា​តេជោ​ សន្តិភាព​ ២០២៦​ នៅខេត្ត​បាត់ដំបង​

បានផុស

នៅ

ក្រុម​បាល់ទះ​ស្នងការ​រាជធានីភ្នំពេញ​ គ្រោងនឹង​ទៅ​ចូលរួម​ការ​ប្រកួត​ពាន​រង្វាន់​ សេនាតេជោ សន្តិភាព​ ឆ្នាំ​២០២៦​ នៅ​ឯ​ខេត្ត​បាត់ដំបង​ ចាប់​ពី​ថ្ងៃ​ទី២១​ ដល់​ ២៥​ ខែ​កក្កដា​ ដោយ​មាន​ក្រុម​ចូលរួម​សរុប​ ៩ក្រុម​ និង​ចែក​ជា​ពីរ​ពូល​ប្រកួត​សន្សំពិន្ទុ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមបាល់ទះស្នងការរាជធានីភ្នំពេញ

សម្រាប់​ពាន​រង្វាន់ ​សេនា​តេជោ​ សន្តិភាព​ ២០២៦​ ដែល​នឹង​ធ្វើ​ឡើង​នៅ​ឯ​ខេត្ត​បាត់ដំបង​នេះ​គឺ​រួម​មាន​ក្រុម​ដូច​ខាង​ក្រោម៖​

ក្រុម​បាល់ទះ​នៅ​ក្នុង​ពូល A

1 សាលា ITC (ប៉ោយប៉ែត)

2 យុវជន​ស្រុក​ឯកភ្នំ​

3 សកលវិទ្យាល័យជាតិ​បាត់ដំបង

4 សមាគមបាល់ទះដើរថត​កម្ពុជា​

5 ស្នងការនគរបាលខេត្តបាត់ដំបង​

ក្រុម​បាល់ទះ​នៅ​ក្នុងពូល​ B

1 ស្នងការនគរបាលខេត្តប៉ៃលិន​

2 ស្នងការនគរបាលខេត្តពោធិ៍សាត់

3 ស្នងការនគរបាលខេត្តរាជធានីភ្នំពេញ

4 ក្លឹប​បាល់ទះ​អូរតាគាំ

ពាន​រង្វាន់​នេះ​ចាប់​ផ្ដើម​ដំណើរ​ការ​ប្រកួត​វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល​ចាប់​ពី​ថ្ងៃ​ទី២១​ ខែ​កក្កដា​ ដល់​ថ្ងៃ​ទី២៣​ ខែ​កក្កដា​ ឆ្នាំ​២០២៦។​ ចំណែក​ថ្ងៃ​ទី២៤​ ខែ​កក្កដា​ បន្ត​ប្រកួត​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ។​ ថ្ងៃ​ទី២៥​ ខែ​កក្កដា​ ឆ្នាំ​២០២៦​ នោះ​គឺ​ជា​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ដណ្ដើម​ពាន​លេខ១-២​ តែ​ម្ដង។​

អ្នក​ស្រឡាញ់​គាំទ្រ​វិស័យ​កីឡា​បាល់ទះ​កុំ​ភ្លេច​ចូលរួម​គាំទ្រ​ និង​ទស្សនា​ការ​ប្រកួត​ពាន​រង្វាន់​សេនាតេជោ សន្តិភាព​ ឆ្នាំ​២០២៦​ នេះ​ទាំង​អស់​គ្នា។​ រង់ចាំ​មើល​ថា​ក្រុម​ខ្លាំង​ៗ​ដូច​ជា​ស្នងការរាជធានីភ្នំពេញ​ ស្នងការនគរបាលខេត្តបាត់ដំបង​ ស្នងការនគរបាលខេត្តពោធិ៍សាត់​ ស្នងការនគរបាលខេត្តប៉ៃលិន​ជា​ដើម​អាច​ដណ្ដើម​យក​ពាន​នេះ​បាន​ទេ៕​

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម