ព័ត៌មានអន្ដរជាតិ
ស្លាប់កើនដល់ ៤៧នាក់ ក្នុងហេតុការណ៍ ធ្លាក់យន្តហោះយោធានៅ ហ្វីលីពីន
យន្ដហោះយោធាមួយគ្រឿងបានធ្លាក់នៅភាគខាងត្បូងប្រទេសហ្វីលីពីន ដោយសម្លាប់មនុស្សចំនួន៤៧នាក់ ខណៈរាប់សិបនាក់ទៀតត្រូវបានទាញចេញទាំងនៅរស់ ពីបំណែកយន្តហោះដែលឆាបឆេះ។
យន្តហោះ Lockheed C130 Hercules នេះ កំពុងដឹកមនុស្សជាង ៩០ នាក់ដែលភាគច្រើនជាកងទ័ព នៅពេលវាចុះខុសផ្លូវ លើកោះ Jolo។
ក្រសួងការពារជាតិបាននិយាយថា អ្នកស្លាប់ភាគច្រើនជាបុគ្គលិកយោធា ប៉ុន្តែជនស៊ីវិល ៣ នាក់នៅលើដី ក៏បាត់បង់ជីវិតផងដែរ។
យន្ដហោះបានឆាបឆេះយ៉ាងសន្ធោសន្ធៅនៅពេលធ្លាក់ ហើយបាញ់ផ្សែងខ្មៅខ្មួលខ្មាញ់ឡើងទៅលើមេឃ។
យោធាបាននិយាយថា មនុស្សរាប់សិបនាក់បានរងរបួសហើយប្រាំនាក់ទៀតកំពុងបាត់ខ្លួន។ មន្ទីរពេទ្យយោធាក្បែរនោះកំពុងព្យាបាលអ្នកនៅរស់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ Update៖ រកឃើញអ្នកស្លាប់ ១៧នាក់ ក្នុងហេតុការណ៍ធ្លាក់យន្តហោះនៅ ហ្វីលីពីន
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


