ព័ត៌មានអន្ដរជាតិ
មេធាវីលោក Trump ចោទប្រកាន់ត្រកូល Clinton នៅពីក្រោយការក្លែងបន្លំសន្លឹកឆ្នោត
លោក Rudy Giuliani បានបែកញើសជោកក្បាលនៅពេលគាត់អះអាងក្នុងសន្និសីទកាសែតមួយថា គាត់មានភស្តុតាងនៃគម្រោងក្លែងបន្លំសន្លឹកឆ្នោតដោយអ្នកប្រជាធិបតេយ្យ។
មេធាវីរបស់លោក Trump រូបនេះបានចោទប្រកាន់លោក George Soros, ត្រកូល Clinton និងប្រទេសចិនថាជាអ្នកនៅពីក្រោយ “ការឃុបឃិត” ដើម្បីជួយលោកJoe Biden ឲ្យជាប់ឆ្នោត។

ក្រុមរបស់លោក Trump បានចោទប្រកាន់ថា លោក Soros និងមូលនិធិ Clinton មានជាប់ពាក់ព័ន្ធក្នុងការសមគំនិតនេះដើម្បីក្លែងបន្លំការបោះឆ្នោត។
លោក Giuliani បានអះអាងថា មានភស្តុតាងគ្រប់គ្រាន់នៃភាពមិនប្រក្រតីក្នុងការបោះឆ្នោត នៅរដ្ឋផ្សេងៗដែលធ្វើឲ្យសំឡេងឆ្នោតប្រែប្រួល។
មេធាវីរបស់លោក Trump ដែលអមដំណើរដោយមេធាវី Jenna Ellis និង Sidney Powell បានអះអាងថា នេះជាបញ្ហាសន្តិសុខជាតិដោយមានទំនាក់ទំនងជាមួយប្រទេសវេណេហ្ស៊ូអេឡានិងជាមួយលោក Soros។

គាត់បានចោទប្រកាន់ថា លោក Soros ដែលជាមហាសេដ្ឋីវិនិយោគដើមកំណើតហុងគ្រីគឺជាម្ចាស់ជំនួយធំបំផុតដល់ចលនា Antifa និង Black Lives Matter។
ចំណែកលោកស្រី Powell បានអះអាងថា មានឥទ្ធិពលយ៉ាងខ្លាំងទៅលើលុយកុម្មុយនិស្តតាមរយៈប្រទេសវេណេហ្ស៊ូអេឡា គុយបានិងទំនងជាប្រទេសចិននិងការជ្រៀតជ្រែកចូលក្នុងការបោះឆ្នោតរបស់យើងនៅសហរដ្ឋអាមេរិក៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ The Sun
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រឹទ្ធសភាថៃ កោះហៅ Boonsin Padklang ទៅបំភ្លឺ រឿងមិនស្តាប់តាមបញ្ជារដ្ឋាភិបាល
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoលោកអានុទីនចេញបញ្ជាផ្អាកទិញយន្តហោះចម្បាំង F16 ពីសហរដ្ឋអាមេរិក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអនុទីន ប្រកាសថា កិច្ចព្រមព្រៀងនឹងនៅតែផ្អាក ទាល់តែកម្ពុជាទទួលស្គាល់ការបំពាន និងចេញសុំទោស
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoសារព័ត៌មាន Newsweek៖ សម្ព័ន្ធមិត្តសន្ធិសញ្ញារបស់អាមេរិក កំពុងសាកល្បងអំណាចរបស់ ត្រាំ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា បញ្ជូនពលករថៃ ២៨ នាក់ ទៅកាន់ប្រទេសកំណើត តាមច្រកទ្វារព្រំដែនចាំយាម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoBoonsin Padklang ប្រកាសឈប់ធ្វើជាអ្នកផ្តល់យោបល់ បញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoNikkei Asia៖ «អាមេរិក មើលឃើញសម្តេច ហ៊ុន ម៉ាណែត ជាដៃគូដ៏មានសក្តានុពលនៅឥណ្ឌូ-ប៉ាស៊ីហ្វិក»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថៃបញ្ជូនសពពលករខ្មែរម្នាក់ដែលគាំងបេះដូងស្លាប់មកកម្ពុជា តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត


