Connect with us

ព័ត៌មានជាតិ

​ប្រជាពលរដ្ឋ​ដែល​មិន​ទា​ន់​ចាក់​វ៉ាក់​សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ សូម​រួសរាន់​មកចាក់​ឲ្យ​បាន​មុន​ថ្ងៃ​០៨ កក្កដា​នេះ​

បានផុស

នៅ

​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ បានធ្វើការ​ក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋ​មាន​អាយុ​ពី ១៨ ឆ្នាំ​ឡើងទៅ ដែល​មិនទាន់ បាន​អញ្ជើញ​មក​ទទួល វ៉ាក់​សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ទាំង​ដូ​ស​ទី​១ និង​ដួស​ទី​២ តាម​កាលបរិច្ឆេទ​កំណត់​ចុងក្រោយ សម្រាប់​ភូមិសាស្ដ្រ​រាជធានី​ភ្នំពេញ សូមមេត្តា​រូស​រាន់​អញ្ជើញ​មក​ទទួល​វ៉ាក់​សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ រៀងរាល់​ម៉ោង ៨​និង​០០​នាទី​ព្រឹក ដល់ ម៉ោង ៥​និង​០០​នាទី​រសៀល ត្រឹម​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០២១ នៅតាម​ទីតាំង​ដែល​បានកំណត់​ជូន ក្នុង​ទីតាំង​ទាំង​១៤​ខណ្ឌ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង ស្តីពី​ការ​ក្រើនរំលឹក​ចំពោះ​ប្រជាពលរដ្ឋ​មាន​អាយុ​ពី ១៨ ឆ្នាំ​ឡើងទៅ ដែល​មិនទាន់​អញ្ជើញ​មក​ទទួល វាក់​សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ទាំង​ដូ​ស​ទី​១ និង​ដួស​ទី​២ តាម​កាលបរិច្ឆេទ​កំណត់​ចុងក្រោយ សម្រាប់​ភូមិសាស្ដ្រ​រាជធានី​ភ្នំពេញ។

រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ជម្រាប​ជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​សាធារណជន​ទាំងអស់ ឱ្យបាន​ជ្រាបថា ផ្អែក​តាម​ផែនការ និង​ដោយ​ទទួលបាន​ការប្រគល់​ភារកិច្ច​ពី​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់​សាំង​កូ​វីដ​-១៩ ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស (​គ​.​វ​.​ក​-១៩) អនុគណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វាក់​សាំង​កូ​វីដ​-១៩ ក្នុង​ក្របខណ្ឌ​ទូទាំង​រាជធានី​ភ្នំពេញ បាន​ចាក់​វ៉ាក់​​សាំង​ជូន​ប្រជាពលរដ្ឋ​មាន​អាយុ​ពី ១៨ ឆ្នាំ​ឡើងទៅ សម្រេចបាន​ស្ទើរតែ​ទាំងស្រុង​ធៀប​នឹង​គោលដៅ កំណត់ ហើយ​បាន​ជូនដំណឹង​ជាច្រើនលើក​ច្រើន​សារ​អំពី​កាលបរិច្ឆេទ​ចុងក្រោយ នៃ​ការបិទ​បញ្ចប់​កម្មវិធី​ចាក់វ៉ាក់​សាំង ការពារ​ជំងឺ​កូ​វីដ​-១៩ ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ សម្រាប់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​។

​ក្នុងន័យនេះ ដើម្បី​ជំរុញ​ការអនុវត្ត “​យុទ្ធនាការ​ជាតិ​ចាក់​វ៉ាក់​សាំង ” ការពារ​ជំងឺ​កូ​វីដ​-១៩ និង​ឈានទៅ​បិទ​បញ្ចប់ ការងារ​នេះ តាម​កម្មវិធី​ដែល​បានគ្រោង​ទុក រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ក្រើនរំលឹក​ជា​លើក​ចុងក្រោយ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​មាន​អាយុ​ពី ១៨ ឆ្នាំ​ឡើងទៅ ដែល​មិនទាន់​ទទួលបាន​វ៉ាក់​សាំង ​ទាំង​ដូ​ស​ទី​១ និង​ដួស​ទី​២ ក្នុង​មូលដ្ឋាន រាជធានី​ភ្នំពេញ សូមមេត្តា​រូស​រាន់​អញ្ជើញ​មក​ទទួល​វ៉ា​ក់​សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ រៀងរាល់​ម៉ោង ៨​និង​០០​នាទី​ព្រឹក ដល់ ម៉ោង ៥​និង​០០​នាទី​រសៀល ត្រឹម​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០២១ នៅតាម​ទីតាំង​ដែល​បានកំណត់​ជូន ក្នុង​ទីតាំង​ទាំង​១៤​ខណ្ឌ​៕​

អត្ថបទ៖ ស្រីរ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ នាទីutes មុន

អ្នក​មាន​វិជ្ជាជីវៈ​សុខាភិបាល​ មិនត្រឹមតែមានចំណេះជំនាញ​ ត្រូវមានគុណធម៌ មេត្តានិងករុណា

ព័ត៌មានជាតិ៨ នាទីutes មុន

មុខរបរច្នៃស្បែកក្រពើ ផលិតកាបូប និងស្បែកជើង នៅតែមានទីផ្សារល្អ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ក្នុងពេល២០ឆ្នាំដែលសន្លប់ ព្រះអង្គម្ចាស់អារ៉ាប៊ី សាអូឌីត ទទួលការព្យាបាលអ្វីខ្លះទើបអាចរក្សាព្រះជន្មបាន?

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ក្រសួងការងារ អំពាវនាវឲ្យពលរដ្ឋបន្តស្មារតីជាតិនិយម ដើម្បីបង្ហាញពីទឹក​ចិត្ត​មោះមុត​​ក្នុងការទប់​ស្កាត់រាល់​សកម្ម​ភាព​ឈ្លាន​ពានរបស់សត្រូវ

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋបាលខេត្តតាកែវ ចាប់ផ្តើមផ្តល់ពាក្យ និងទទួលពាក្យស្នើសុំប្រឡងចូលក្របខ័ណ្ឌមន្រ្តីពន្ធនាគារ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ហួសចិត្ត! ថៃ រកឃើញមីនថ្មីថែមទៀតលើដីខ្លួនឯង តែបែរជាស្នើឲ្យអាស៊ានមកថ្កោលទោសកម្ពុជា ទៅវិញ

ទាហានថៃជាន់មីន
អត្ថាធិប្បាយ៤ ម៉ោង មុន

លិខិតមិត្តអ្នកអាន៖ ការនាំយកសំណុំរឿងទាហានថៃជាន់មីននៅតំបន់មុំ៣ទៅប្តឹងអង្គការ សហប្រជាជាតិគឺជាឱកាសមាសសម្រាប់កម្ពុជា

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ក្នុងពេល២០ឆ្នាំដែលសន្លប់ ព្រះអង្គម្ចាស់អារ៉ាប៊ី សាអូឌីត ទទួលការព្យាបាលអ្វីខ្លះទើបអាចរក្សាព្រះជន្មបាន?

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ថៃ ក្រពុលមុខ រឿង​ចៅអធិការ​វត្តនិងស្រីស្នេហ៍​ ទើបពន្លឿន​ការ​ស៊ើបអង្កេត​ កុំឲ្យកាន់តែអាម៉ាស់

Sokha Hotels

ព័ត៌មានពេញនិយម