ព័ត៌មានជាតិ
កម្ពុជាមានអ្នកស្លាប់ដោយជំងឺកូវីដ កើនឡើងជិត៨០០នាក់
រហូតមកដល់ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១នេះ កម្ពុជាមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ នៅក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈបានកើនឡើងដល់ជិត៨០០នាក់ហើយ ក្នុងចំណោមអ្នកជំងឺសរុបជាង៥ម៉ឺន៧ពាន់នាក់នៅទូទាំងប្រទេស។
ប្រទេសកម្ពុជាបានឆ្លងជំងឺកូវីដ១៩ ជាលើកដំបូងនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ទៅលើបុរសជនជាតិចិន១នាក់នៅខេត្តព្រះសីហនុ។ ប៉ុន្តែមិនមានអ្នកស្លាប់ហើយក៏មិនមានឆ្លងជំងឺនេះច្រើនដែរ។ បន្ទាប់មកទៀត កម្ពុជាបានឆ្លងក្នុងសហគមន៍ចំនួន៣លើក ក្នុងនោះទី១.ព្រឹត្តិការណ៍សហគមន៍៣វិច្ឆិកា ឆ្នាំ២០២០ ទី២.ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកាឆ្នាំ២០២០ និងទី៣ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ទើបមានអ្នកស្លាប់ជាបន្តបន្ទាប់ហើយដែលរហូតមកដល់ពេលនេះនៅមិនទាន់បានបិទបញ្ចប់នៅឡើយទេ។

យោងតាមក្រសួងសុខាភិបាលបានឱ្យដឹងថា ថ្ងៃនេះក្រសួងបានរកឃើញអ្នកឆ្លងថ្មីចំនួន៩៨១នាក់ទៀត ក្នុងនោះករណីឆ្លងសហគមន៍៧១៦នាក់ អ្នកដំណើរមកពីបរទេស ២៦៥នាក់ អ្នកជាសះស្បើយ៩៣៤នាក់ និងស្លាប់ចំនួន១៩នាក់។
យ៉ាងណាក៏ដោយប្រទេសកម្ពុជាមិនចង់ឃើញជំងឺកូវីដ១៩ វាយលុកលើសពីបន្ទាត់ក្រហមនោះទេ ព្រោះវានឹងឆ្លងចូលសហគមន៍ទ្រង់ទ្រាយធំ ប៉ះពាល់សេដ្ឋកិច្ចធ្ងន់ធ្ងរ និងធ្វើឱ្យមនុស្សស្លាប់កាន់តែច្រើន។

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការនិងអ្នកនាំពាក្យក្រសួងសុខាភិបាល បានលើកឡើងថា បច្ចុប្បន្ននេះជំងឺកូវីដ១៩ នៅកម្ពុជាឈានដល់បន្ទាត់ក្រហមហើយ បើកាលណាលើសពីបន្ទាត់ក្រហមនោះ មន្ទីរពេទ្យ កន្លែងព្យាបាលលើសពីសមត្ថភាពរបស់យើង ដោយសារអ្នកជំងឺច្រើន អត់មានកន្លែងដាក់ ហើយស្លាប់ក៏ច្រើន ហើយបងប្អូនក៏ពិបាករកទទួលទាន ហើយត្រូវបិទតំបន់មួយចំនួនម្តងទៀតហើយ ។
លោកស្រីបានបញ្ជាក់ថា ដើម្បីទប់ស្កាត់កុំឱ្យវិរុសកូវីដ១៩ឆ្លងតទៅទៀត ប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ ជាពិសេសប៉ះពាល់ដល់សុខភាព ពលរដ្ឋទាំងអស់គ្នា ត្រូវរួមគ្នាខិតខំទប់ស្កាត់ទាំងអស់គ្នាពិសេសអនុវត្តវិធានការ៣ការពារ ដូចជា ពាក់ម៉ាស ឧស្សាហ៍អនាម័យ លាងដៃ និងរក្សាគម្លាតសុវត្តិភាពសង្គមនិងបុគ្គល និង ៣កុំ រួមមាន កុំទៅទីកន្លែងដែលមានមនុស្សកកកុញច្រើន កុំទៅកន្លែងដែលបិទជិតមិនមានខ្យល់ចេញចូលនិងកុំប៉ះពាល់គ្នាឬចាប់ដៃគ្នាឡើយ។

គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩ សរុប៥៧,១០៣នាក់ អ្នកជាសះស្បើយចំនួន៤៨,៩៧៤នាក់ និងអ្នកស្លាប់ចំនួន៧៩៨នាក់៕
សំអឿន
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


