ព័ត៌មានជាតិ
អតីតយុទ្ធជន១៤០គ្រួសារ បានទទួលអំណោយពីប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ
ឧត្ដមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បាននាំយកនូវអំណោយរបស់សប្បុរសជន មកជួយឧបត្ថម្ភជូន គ្រួសារអតីតយុទ្ធជន១៤០គ្រួសារ ដែលកំពុងតែរស់នៅលើដីសម្បទានសង្គមកិច្ច ស្ថិតនៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ខណៈកំពុងតែមានការខ្វះខាត នៅព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១។

គួររំលឹកដែរថា អតីតយុទ្ធជន១៤០គ្រួសារ ដែលរស់នៅលើដីសម្បទានសង្គមកិច្ច និងទទួលបានផ្ទះថ្មី ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន កម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី និងបានប្រគល់ផ្ទះជូនបងប្អូនអតីតយុទ្ធជនកាលពីថ្មីៗកន្លងទៅនេះ ក្រោមអធិបតីភាព ឯកឧត្តម ទេសរដ្ឋមន្ត្រីគ ន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា។

ឧត្ដមសេនីយ៍ទោសោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានរៀបចំស្បៀងអាហារជួយឧបត្ថម្ភ តាមសំណូមពររបស់បងប្អូន ក្រុមគ្រួសារអតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាតចំនួន ១៤០គ្រួសារ មានសម្ភារៈសរុបអង្ករចំនួន ១,៥០០ គីឡូក្រាម មី៥០កេស ទឹកសុទ្ធ១៤០យួរ និង ម៉ាសក្រណាត់១,៥០០ម៉ាស ដើម្បីដោះស្រាយដល់ការលំបាកខ្វះខាត បណ្តាលមកពីការចូលរួមការពារទប់ស្កាត់ការឆ្លងរីក រាលដាលមេរោគកូវីដ១៩ ក្នុងដំណាក់កាលថ្មីនេះ។
សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី បានផ្ដាំផ្ញើតាមរយៈ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា រាជធានីខេត្តក្រុង ឲ្យមើលថែការប្រកបមុខរបរចិញ្ចឹមជីវិត របស់បងប្អូនប្រជាពលរដ្ឋ និងក្រុមគ្រួសារអតីតយុទ្ធជន ជាពិសេសក្នុងដំណាក់កាល កំពុងតែមានការឆ្លងរីករាលដាលមេរោគកូវីដ១៩ ចូលក្នុងសហគមន៍ ដោយត្រូវអនុវត្តឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាលពិសេសវិធានការ៣កុំ និង៣ការពារ របស់សម្ដេចតេជោ ហ៊ុន សែន។



ឧត្ដមសេនីយ៍ទោ សោម ស៊ុន បាន បានណែនាំឲ្យបងប្អូន ត្រូវខិតខំបង្កបង្កើនផលចិញ្ចឹម សត្វសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារនៅលើដីសម្បទានសង្គមកិច្ច ដែលសម្តេចតេជោបានផ្ដល់ដីសម្រាប់បង្កបង្កើនផល ១៥,០០០ម៉ែត្រការ៉េក្នុងមួយគ្រួសារ ដោយចេះប្រើប្រាស់ដីឲ្យមានប្រយោជន៍ និងបានថ្លែងអំណរគុណដ៏ សម្តេចតេជោ ហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានផ្តល់ដីផ្តល់ផ្ទះជូនដល់គ្រួសារអតីតយុទ្ធជន បានរស់នៅបានសមរម្យកសាងជីវភាពថ្មី ឧត្តមសេនីយ៍ទោ បានអរគុណដល់គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំទាំងអស់ និងកម្លាំងសមត្ថកិច្ច អាជ្ញាធរ ដែលបានយកចិត្តទុកដាក់ ផ្សារភ្ជាប់ពីសុខទុក្ខរបស់បងប្អូនអតីតយុទ្ធជន នៅគ្រប់ទីកន្លែង និងជួយដោះស្រាយរាល់ការលំបាកបានទាន់ពេលវេលាផងដែរ ៕
អត្ថបទ៖ ប៊ុន រដ្ឋា
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត



