Connect with us

ព័ត៌មានជាតិ

កុំប្រហែស! ស្ត្រីម្នាក់មិនដែលចេញទៅណាសោះ បែរជារកឃើញវិជ្ជមានកូវីដ-១៩ ហើយដេកស្លាប់នៅក្នុងផ្ទះ

បានផុស

នៅ

ស្ត្រីម្នាក់បានដេកស្លាប់ក្នុងផ្ទះរបស់ខ្លួន នៅវេលាម៉ោង១១ និង៣០នាទី ព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ ហើយក្រុមគ្រូពេទ្យពិនិត្យសំណាកសាកសព ទៅឃើញវិជ្ជមានជំងឺកូវីដ-១៩។ ស្ត្រីដែលស្លាប់នោះ មានឈ្មោះ កង សុវិទ្ធី អាយុ៥៦ឆ្នាំ ស្នាក់នៅផ្ទះលេខ៣០០សេ ក្រុមទី២ ភូមិ៥ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានដេកស្លាប់ក្នុងផ្ទះ ។

លោក សេង វ៉ាន់ថា សង្កាត់ចៅរងទី១ នៃសង្កាត់ស្ទឹងមានជ័យទី២ បានឲ្យកម្ពុជាថ្មីដឹងថា ស្ត្រីរងគ្រោះមានជំងឺប្រចាំកាយ ហើយក្រុមគ្រួសារមិនចាប់អារម្មណ៍ថា ស្ត្រីរូបនេះឆ្លងជំងឺកូវីដ-១៩នោះឡើយ ព្រោះស្ត្រីរងគ្រោះមិនដែលចេញ​ទៅណា ក្រៅពីសម្រាកក្នុងផ្ទះព្រោះមានជំងឺប្រចាំកាយ។

លុះដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១១ និង៣០នាទីព្រឹកជនរងគ្រោះបានស្លាប់ ហើយក្រុមគ្រួ​សា​រ មានបំណងរៀបចំធ្វើបុណ្យសព។ ប៉ុន្តែបច្ចុប្បន្ននេះ មុននឹងធ្វើបុណ្យដល់អ្នកស្លាប់ ត្រូវរាយការណ៍ដល់អាជ្ញាធរ ជាពិសេសគ្រូពេទ្យ មកពិនិត្យសំណាកសពជាមុនសិន ហើយទីបំផុតសពស្ត្រីឈ្មោះ កង សុវិទ្ធី មានវិជ្ជមានជំងឺកូវីដ-១៩។ ដូច្នេះរង់ចាំតែគ្រូពេទ្យ ចុះមកវិចខ្ចប់យកទៅបូជា តាមបច្ចេកទេស របស់ក្រសួងសុខាភិបាល។

សូមជម្រាបថា ក្នុងអំឡុងពេល មិនដល់មួយសប្តាហ៍ផង នៅក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យរាជធានីភ្នំពេញ មានមនុស្ស៣នាក់បានស្លាប់ ក្នុងផ្ទះសុទ្ធសឹងជាមានផ្ទុកជំងឺកូវីដ-១៩៕ (ដោយ)៖នរា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម