ព័ត៌មានជាតិ
បាត់ដំបង ចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩
បាត់ដំបង ៖ លោកងួន រតនៈ អភិបាលខេត្តបាត់ដំបងនិងជាប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងខេត្តបាត់ដំបងបានអញ្ជើញចុះពិនិត្យមើលតាមមណ្ឌលចាក់វ៉ាក់សាំងជូនបងប្អូនប្រជាពលរដ្ឋក្នុងសង្កាត់ទាំង១០ក្នុងក្រុងបាត់ដំបងដែលបានចាប់ផ្តើមចាក់ចាប់ពីព្រឹកថ្ងៃទី១២ ខែកក្កដា នេះតទៅ។

ក្នុងនោះក៏មានការចូលរួមអមដំណើរដោយក្រុមការងារដែលមានថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្តមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តអង្គភាពរដ្ឋាករទឹកខេត្តនិងរដ្ឋបាលក្រុងបាត់ដំបងដែរ។

នៅក្នុងដំណើរចុះពិនិត្យនេះ លោកអភិបាលមានប្រសាសន៍ថា ការបើកយុទ្ធនាការចាក់វ៉ាក់សាំងជំហានទី១ដោយចាប់ផ្តើមពីថ្ងៃទី១២ខែកក្កដានេះដោយបានទទួលគោលការណ៍ពីប្រមុខរាជរដ្ឋាភិបាលព្រមទាំងក្រសួងសុខាភិបាលបានបែងចែកកូត្តា សម្រាប់ខេត្តបាត់ដំបងដោយផ្តើមយកទីប្រជុំជនក្នុងក្រុងបាត់ដំបងមុន។ចំពោះពលរដ្ឋដែលរស់នៅក្នុងសង្កាត់ទាំង១០នៃក្រុងបាត់ដំបងដែលតម្រូវឲ្យមកទទួលការចាក់វ៉ាក់សាំងដើម្បីការពារទប់ស្កាត់មេរោគកូវីដ.១៩ជំហានទី១នេះមានចំនួន១០០០០០នាក់(ដប់ម៉ឺននាក់)។

ចំពោះការបម្រើសេវាចាក់វ៉ាក់សាំងនេះ ប្រធានមន្ទីរសុខាភិបាលនិងក្រុមការងារបានធ្វើការបែងចែកទីតាំងចាក់វ៉ាក់សាំងចំនួន៨កន្លែងលើ១០សង្កាត់សម្រាប់ទទួលពលរដ្ឋមកទទួលវ៉ាក់សាំងដែលបានចាប់ផ្តើមចាប់ពីថ្ងៃទី១២ខែកក្កដាឆ្នាំ២០២១តទៅ។កន្លែងទទួលផ្តល់វ៉ាក់សាំងទាំង៨ទីតាំងរួមមាន វិទ្យាល័យក្តុលដូនទាវ, អនុវិទ្យាល័យវត្តដំរីស, អនុវិទ្យាល័យសោហឺ, អតីតសាលាគរុកោសល្យនិងវិក្រឹត្យការខេត្តបាត់ដំបង, មជ្ឈមណ្ឌលសុភមង្គលក្រុងបាត់ដំបងអគារC, មណ្ឌលសុខភាពចំការសំរោង, បរិវេណផ្សារបុរីរំចេក(ភូមិរំចេក៤)និងបរិវេណផ្សារភូ.ពុយ។

លោកអភិបាលខេត្តបន្តថា សម្រាប់ជំហានទី២តាមរយៈផែនការរបស់ថ្នាក់ជាតិនិងបន្តការចាក់វ៉ាក់ជូនប្រជាពលរដ្ឋចំនួន៥ស្រុកទៀតមានដូចជា ស្រុកថ្មគោល, ស្រុកមោងឫស្សី, ស្រុកឯកភ្នំ, ស្រុកបាណន់និងស្រុកសំពៅលូន។

ក្នុងឱកាសនោះលោកអភិបាលខេត្ត បានបញ្ជាក់ជូនប្រជាពលរដ្ឋដែលមកទទួលវ៉ាក់សាំងថា ចំពោះការចាក់ថ្នាំ(វ៉ាក់សាំង)គឺជាវិធានការបង្ការទប់ស្កាត់កូវីដ១៩មួយផ្នែក ហើយការទប់ស្កាត់មួយផ្នែកទៀតគឺការអនុវត្តវិធានការរបស់ក្រសួងសុខាភិបាលនិងវិធានការរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាគឺ៣កុំ៣ការពារនិង២ចូលរួមដោយត្រូវតែរក្សាអនុវត្តឲ្យបានខ្ជាប់ខ្ជួនជាប្រចាំផងដែរ៕
ដោយ ៖ សៅ សារិទ្ធ




-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានជាតិ៥ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
កីឡា៣ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ៦ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!


