ព័ត៌មានអន្ដរជាតិ
រឿងចម្លែក! ទារកកើតមកមានក្បាលដល់ទៅ៣ ប្រជាជននាំគ្នាហៅថា “ព្រះចាប់កំណើត”
ទារក ដែលកើតមកមានក្បាលបី ត្រូវបានគេហៅថា “ព្រះចាប់កំណើត”។
រឿងហេតុដ៏ចម្លែកនេះ បានកើតឡើងនៅក្នុងប្រទេស ឥណ្ឌា ហើយជំរុញឲ្យអ្នកកាន់សាសនា នាំគ្នាទៅមើល ចាប់តាំងពីការចាប់កំណើតរបស់ទារករូបនេះនៅក្នុងរដ្ឋ Uttar Pradesh ត្រូវបានគេប្រកាស កាលពីថ្ងៃទី១២ខែកក្កដា។

ម្ដាយឈ្មោះ Ragini បានប្រាប់ថា នាងមានផ្ទៃពោះធម្មតានិងមានសុខភាពល្អ ប៉ុន្តែនាងរន្ធត់យ៉ាងខ្លាំង នៅពេលកើតកូនមក មានក្បាលដល់ទៅ៣។
រូបថតបានបង្ហាញថា ក្បាលពីររបស់ទារក គឺជាប់នៅខាងក្រោយក្បាលធម្មតា ហើយក៏មានសក់ផងដែរ។ ក្បាលពីរនោះ មើលទៅធ្ងន់ ប៉ុន្តែទារកហាក់ដូចជាមិនមានការឈឺចាប់អ្វីទេ។

ទាំងម្តាយនិងកូន ត្រូវបានគេរាយការណ៍ថាមានសុខភាពល្អ ហើយបានចាកចេញពីមន្ទីរពេទ្យនិងត្រឡប់ទៅផ្ទះវិញ។
អ្នកស្រុក នាំគ្នាហៅទារករូបនេះថាជា “ព្រះចាប់កំណើត” ហើយប្រជាជន កំពុងធ្វើដំណើរក្នុងចម្ងាយរាប់គីឡូ ទៅមើលទារកនោះដល់ផ្ទះ ដើម្បីសុំពរជ័យ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Star
ចុចអាន៖ ចូលរួមអបអរ !កូនភ្លោះទាំង៣លោក ជុំ ស៊ីថា ទទួលបានអំណោយពីសម្តេចតេជោ ហ៊ុន សែន
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


