ព័ត៌មានជាតិ
មណ្ឌលព្យាបាលខេត្តកោះកុង ច្នៃកេសក្រដាសធ្វើជាគ្រែដាក់ព្យាបាលអ្នកជំងឺកូវីដ
នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១នេះ លោក ប៊ុន លើត រដ្ឋលេខាធិការក្រសួងការពារជាតិ និងអាជ្ញាធរខេត្តកោះកុង បានចុះពិនិត្យមណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩ ថ្មី ដោយប្រើប្រាស់កេសក្រដាសធ្វើជាគ្រែសម្រាប់អ្នកជំងឺ។

ការប្រើប្រាស់កេសក្រដាសធ្វើជាគ្រែសម្រាប់អ្នកជំងឺនេះ ក្រោមការគាំំទ្រពីមូលនិធិឆ្មាបាត់ ដើម្បីបំពេញតម្រូវការប្រើប្រាស់ជាបន្ទាន់សម្រាប់អ្នកជំងឺកូវីដ-១៩ នៅក្នុងខេត្តកោះកុង។
មណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩ ថ្មី ដែលអាជ្ញាធរខេត្តកោះកុងបានរៀបចំ អាចផ្ទុកគ្រែអ្នកជំងឺបានប្រមាណ ៦០០។ ការរៀបចំមកដល់ពេលនេះសម្រេចបានប្រមាណជា ៣០០គ្រែ រួចហើយ ដោយមានការជួយពីក្រុមស្ម័គ្រចិត្តរបស់មហាគ្រួសារ Off road ដែលបានចុះជួយក្នុងការដំឡើងគ្រែធ្វើពីកេសក្រដាស និងបរិក្ខាផ្សេងៗទៀត។
គួរបញ្ជាក់ថា មូលនិធិឆ្មាបាត់ជាគំនិតផ្តួចផ្តើមរបស់លោកស្រី តៅ តឿន ទៀបាញ់ ដោយមានការចូលរួមពីសំណាក់អាជ្ញាធរខេត្ត និងលោក ឯក សៀកឡនផងដែរ៕





-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១២ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


