ព័ត៌មានជាតិ
លោកឧកញ៉ា ម៉ុង ឫទ្ធី៖ កាលពីដើមមានឡានតិច ហើយច្រើន តែឡានតូចៗ តែពេលនេះឡានធំក៏មានកំណើន ឡានតូចរឹតតែមានកំណើន!
លោកឧកញ៉ា ម៉ុង ឫទ្ធី អ្នកជំនួញផ្នែកកសិកម្មដ៏ល្បីឈ្មោះនៅកម្ពុជា បានបង្ហាញការចាប់អារម្មណ៍ ទៅលើករណីហេតុការណ៍ប៉ះពារគ្នា រវាងរថយន្តធុនធ្ងន់មួយគ្រឿង និងរថយន្ត Toyota Pruis លើស្ពានដែកមួយកន្លែង កាលពីពេលថ្មីៗនេះ។

តាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួនលោកឧកញ៉ា ម៉ុង ឫទ្ធី បានសរសេរសំណេរប្រមាណ៣បន្ទាត់កន្លះ អមជាមួយរូបភាពមួយចំនួន នៅរសៀលថ្ងៃទី១៥ ខែកក្កដានេះថា «កាលពីដើមឡើយមានឡានតិច ហើយច្រើនតែឡានតូចៗទៀតផង តែពេលនេះដោយសារតែស្រុកទេសរីកចំរើន ឡានធំក៏មានកំណើន ឡានតូចរឹតតែមានកំណើន ដូច្នេះហើយយើងមានតែខិតខំពង្រីកផ្លូវស្ពានតាមនេះដែរ ដូចរូបភាពដែលខ្ញុំតែងតែ បាននឹងកំពុងតែអនុវត្តន៍រាល់ថ្ងៃនេះអីចឹង អ្នកបើកបរទាំងឡាយដែលតែងតែបំពាន ទទួលខុសត្រូវដោយខ្លួនឯងចុះ»។

គួររំលឹកថា កាលពីថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០២១កន្លងទៅនេះ មានហេតុការណ៍ប៉ះពារគ្នា រវាងរថយន្តធុនធ្ងន់មួយគ្រឿង និងរថយន្ត Toyota Pruis លើស្ពានដែកមួយកន្លែងស្ថិត នៅភូមិឫស្សីមួយគុម្ព ឃុំត្រពាំងគ្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ ។ តាមរយៈរូបភាពឃើញថា រថយន្តទាំងពីរមានការកៀរគ្នានៅពាក់ណ្តាលស្ពាន បណ្ដាលឲ្យខូចខាត Prius យ៉ាងដំណំ។ យ៉ាងណាក៏ដោយ ករណីនេះមិនទាន់ដឹងថាភាគីណាខុស ភាគីណាត្រូវនោះទេ។
បើតាមនាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានឲ្យដឹងថា យោងមាត្រា២០ ចំណុចទី៧ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវ គោក នៅលើស្ពានចង្អៀតដែលបើកបរបានតែរថយន្តមួយគ្រឿង យានយន្តធុនធំ ត្រូវទុកសិទ្ធិឲ្យយានយន្តធុនស្រាលទៅមុន។ តែបើក្នុងករណីរថយន្តធុនធំ បានទៅដល់លើស្ពានមុន រថយន្តធុនស្រាលត្រូវឈប់សិន រង់ចាំទាល់តែរថយន្ត ធុនធំឆ្លងផុតស្ពានមុនសិន៕ (ដោយ)៖ ឃួន សុភ័ក្រ




-
ព័ត៌មានអន្ដរជាតិ៥២ នាទី agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


