សុខភាព
ចង់ ឬមិនចង់បរិច្ចាគឈាម ត្រូវដឹងរឿងទាំងនេះមុនសិន!
ជឿថាមានមនុស្សមួយចំនួន មិនទាន់ស្គាល់រសជាតិបរិច្ចាគឈាមនៅឡើយទេ ព្រោះដោយសារ ខ្លាច បារម្ភ ឬចង់ដែរ តែមិនដឹងបរិច្ចាគបានតាមរបៀបណា។ សម្រាប់ការបរិច្ចាគឈាម លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសផ្នែកជំងឺទូទៅ បានឲ្យដឹងថា ការបរិច្ចាគឈាមគឺទង្វើសប្បុរសមួយដែលអាចជួយសង្រ្គោះជីវិតមនុស្សបាន ក៏ប៉ុន្តែមិនមែនមនុស្សគ្រប់រូបសុទ្ធតែអាចធ្វើការផ្តល់ឈាមបានទេ គឺត្រូវមានលកខណ្ឌរបស់វាដូចជា៖

លក្ខខណ្ឌគួរបរិច្ចាគឈាម៖
– មានសុខភាពល្អ
– គីឡូគ្រប់គ្រាន់ (អាចចាប់ពី៤៥គីឡូឡើង)
– មិនមានបញ្ហា ឬឈឺជំងឺអ្វីមួយ
– មានអាយុចាប់ពី ១៨-៦០ឆ្នាំ។
លក្ខខណ្ឌមិនគួរបរិច្ចាគឈាម៖
– មានសុខភាពខ្សោយ
– ស្រកគីឡូខុសធម្មតា
- សុខភាពមិនល្អ មានជំងឺឆ្លងដូចជា អេដស៍ រលាកថ្លើម B C និងកាមរោគ
-មានវ័យចំណាស់ អាយុលើ៦០ឆ្នាំ។
បន្ថែមពីលើនេះ លោកវេជ្ជបណ្ឌិត បានបន្តថា ផ្តល់ឈាមជួយសង្រ្គោះជីវិតអ្នកដែលត្រុវការឈាម ដែលមានជំងឺស្លេកស្លាំង អ្នកជំងឺបាត់បង់ឈាមភ្លាមៗ ជំងឺឈាមមួយចំនួន និងជំងឺមហារីក ជាដើម។ ជាការល្អបំផុតប្រសិនបើយើងបរិច្ចាគឈាមឲ្យបានទៀងទាត់ អាចធ្វើឲ្យរាងកាយមានសុខភាពល្អ កាត់បន្ថយជំងឺមហារីក ជួយដល់ប្រព័ន្ធសរសៃឈាមបេះដូង និងកាត់បន្ថយការធាត់លើសទម្ងន់ជាដើម៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
-
កីឡា៧ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១១ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១១ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ៩ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានជាតិ១៥ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ


