ព័ត៌មានអន្ដរជាតិ
អស់ពីកូវីដ ចូលគ្រោះធម្មជាតិ! អ្នកស្លាប់ដោយសារទឹកជំនន់នៅឥណ្ឌា កើនដល់ ២៥១នាក់
ស្របពេលដែលវិបត្តិជំងឺរាតត្បាតកូវីដ-១៩ ទើបតែបង្ហាញសញ្ញាថមថយមិនទាន់បានប៉ុន្មានផងនោះ ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់នៅរដ្ឋ Maharashtra បានកើនឡើងដល់ ២៥១ នាក់ហើយ គិតត្រឹមថ្ងៃចន្ទទី២៦ ខែកក្កដានេះ។

ក្រុមជួយសង្គ្រោះចំនួន ៧ មកពីបញ្ជាការកងទ័ពជើងទឹកភាគខាងលិច ប្រទេសឥណ្ឌា ដែលដាក់ពង្រាយនៅតំបន់ Ratnagiri និង Raigad បានបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីផ្តល់ជំនួយដល់ប្រជាជនដែលរងគ្រោះដោយទឹកជំនន់នៅក្នុងរដ្ឋនេះ។
ទីភ្នាក់ងារព័ត៌មាន ANI បានរាយការណ៍ថា ក្រុមទាំងអស់នឹងវិលត្រឡប់ទៅកាន់ទីក្រុងបុមបៃវិញនៅពេល បញ្ចប់កិច្ចប្រឹងប្រែងជួយសង្គ្រោះ។

លោក Uddhav Thackeray នាយករដ្ឋមន្រ្តីរបស់រដ្ឋនេះ បាននិយាយថា កញ្ចប់ជំនួយសង្គ្រោះនឹងត្រូវបានប្រកាសក្នុងពេលឆាប់ៗនេះ ហើយកងកម្លាំងដាច់ដោយឡែកមួយ នឹងត្រូវបានបង្កើតឡើងនៅតាមស្រុកងាយរងគ្រោះ ដើម្បីធានាឲ្យមានការឆ្លើយតបលឿនក្នុងពេលមានគ្រោះធម្មជាតិ។
ក្នុងពេលជាមួយគ្នានេះ នាយកដ្ឋានឧតុនិយមឥណ្ឌា (IMD) នៅថ្ងៃចន្ទ បាននិយាយថា ភ្លៀងទំនងជានឹងធ្លាក់កាន់តែខ្លាំង នៅតំបន់ហិមាល័យភាគខាងលិច និងតំបន់ទំនាបភាគពាយព្យប្រទេសឥណ្ឌាចាប់ពីថ្ងៃនេះតទៅ។

គួរបញ្ជាក់ជាថ្មីថា ភ្លៀងមូសុងចាប់ពីខែមិថុនាដល់ខែកញ្ញា តែងតែបណ្តាលឲ្យមានមនុស្សស្លាប់ និងការជម្លៀសទ្រង់ទ្រាយធំ នៅក្នុងប្រទេសអាស៊ីខាងត្បូងមួយនេះ ជារៀងរាល់ឆ្នាំ ប៉ុន្តែវាក៏បានផ្តល់នូវទឹកភ្លៀងដល់ប្រទេសឥណ្ឌាជាង ៧០ភាគរយ និងមានសារៈសំខាន់សម្រាប់កសិករផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ India Express
ចុចអាន៖ ទីក្រុង ឡុងដ៍ ជន់លិចធ្ងន់ធ្ងរ ដោយជំនន់ទឹកភ្លៀង
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


