ព័ត៌មានអន្ដរជាតិ
ភ័ស្តុតាងច្បាស់ៗ អ្នកចាក់វ៉ាក់សាំងហើយ ក៏នៅតែឆ្លង Delta ដែរ
Delta គឺជាវីរុសបំប្លែងខ្លួនឆ្លងខ្លាំងជាងគេបំផុត ដែលកំពុងធ្វើឲ្យពិភពលោកព្រួយបារម្ភ ហើយវីរុសនេះ ក៏កំពុងមានវត្តមាននៅក្នុងប្រទេស កម្ពុជា ផងដែរ។
វ៉ាក់សាំង នៅតែត្រូវបានគេជឿជាក់ថា ផ្តល់ការការពារខ្លាំងបំផុត ប្រឆាំងនឹងការឆ្លងរោគធ្ងន់ធ្ងរ និងការចូលព្យាបាលមន្ទីរពេទ្យ ហើយអ្នកដែលប្រឈមនឹងគ្រោះថ្នាក់បំផុត គឺជាអ្នកមិនទាន់ចាក់វ៉ាក់សាំង។

ការព្រួយបារម្ភដ៏ធំអំពី Delta គឺមិនមែនថា វាធ្វើឲ្យមនុស្សឈឺធ្ងន់ទេ ប៉ុន្តែគឺថា វារីករាលដាលកាន់តែងាយស្រួលពីមនុស្សម្នាក់ទៅមនុស្សម្នាក់ បង្កើនការឆ្លងនិងការព្យាបាលនៅមន្ទីរពេទ្យក្នុងចំណោមអ្នកដែលមិនចាក់វ៉ាក់សាំង។
ក្រុមអ្នកជំនាញខាងជំងឺឆ្លងបាននិយាយថា ម៉ាស់ គម្លាតសង្គមនិងវិធានការផ្សេងៗទៀត ដែលត្រូវបានដាក់ចេញនៅក្នុងប្រទេសដែលមានយុទ្ធនាការចាក់វ៉ាក់សាំងទូលំទូលាយ ប្រហែលជាត្រូវការជាចាំបាច់ម្តងទៀត។

សេវាសុខភាពសាធារណៈអង់គ្លេស បាននិយាយកាលពីចុងសប្តាហ៍ថា ក្នុងចំណោមមនុស្សសរុប ៣,៦៩២នាក់ ដែលចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ ជាមួយវីរុសបំប្លែងខ្លួន Delta គឺមាន ៥៨,៣ ភាគរយ ជាអ្នកមិនបានចាក់វ៉ាក់សាំង ខណៈ២២,៨ ភាគរយជាអ្នកបានចាក់វ៉ាក់សាំងពេញលេញ។
នៅប្រទេសសិង្ហបុរី មន្រ្តីរដ្ឋាភិបាលបានរាយការណ៍ថា បីភាគបួននៃករណីឆ្លង គឺបានកើតឡើងក្នុងចំណោមអ្នកដែលចាក់វ៉ាក់សាំង បើទោះបីជាគ្មាននរណាម្នាក់ ឈឺធ្ងន់ក៏ដោយ។

ចំណែកមន្ត្រីសុខាភិបាលអ៊ីស្រាអែលបាននិយាយថា ៦០ភាគរយនៃករណីកូវីដ ក្នុងមន្ទីរពេទ្យនាពេលបច្ចុប្បន្ន គឺជាមនុស្សដែលចាក់វ៉ាក់សាំងរួច។ ពួកគេភាគច្រើន ជាមនុស្សមានអាយុ ៦០ ឆ្នាំឡើង ហើយច្រើនតែមានបញ្ហាសុខភាពរ៉ាំរ៉ៃ។
រីឯនៅសហរដ្ឋអាមេរិកវិញ វីរុសបំប្លែងខ្លួន Delta មានប្រហែល ៨៣ភាគរយ នៃការឆ្លងថ្មី។ រហូតមកដល់ពេលនេះ មនុស្សដែលចាក់វ៉ាក់សាំង មានជិត ៩៧ភាគរយនៃករណីធ្ងន់ធ្ងរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ India Today
ចុចអាន៖ បើប៉ះពាល់ជាមួយអ្នកឆ្លង Delta តើប៉ុន្មានថ្ងៃទើបតេស្តឃើញ លទ្ធផល?
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


