ព័ត៌មានជាតិ
លោកស្រីឱ វណ្ណឌីន៖ អ្នកអត់ចាក់វ៉ាក់សាំងឆ្លងវីរុសបំប្លែងថ្មីដែលតា អាចប្រឈមការបាត់បង់ជីវិត
ភ្នំពេញ៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេសបានមានប្រសាសន៍ថា អ្នកដែលអត់បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ហើយបានឆ្លងវីរុសបំប្លែងថ្មីដែលតា គឺមានសភាពធ្ងន់ធ្ងរ និងអាចឈានដល់បាត់បង់ជីវិតទៀតផង។
ថ្លែងប្រាប់អ្នកសារព័ត៍មានកាលពីថ្ងៃទី២៧កក្កដា លោកស្រីបន្តថា វីរុសដែលតានេះបើឆ្លងលើអ្នកអត់ទាន់បានចាក់វ៉ាក់សាំងទេ គឺធ្ងន់ធ្ងរឈានទៅរកសេចក្តីស្លាប់ តែបើអ្នកចាក់រួចហើយមានឆ្លងវីរុសនេះមានសភាពស្រាលជាងនិងអាចជាសះស្បើយ។

អីចឹងហើយបានជានៅលើពិភពលោកក៏ដូចជាកម្ពុជា តែងតែជំរុញឱ្យប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដោយសារវ៉ាក់សាំងនេះអាចជួយឱ្យអ្នកឆ្លងជំងឺកូវីដ១៩ពីធ្ងន់ធ្ងរមកកម្រិតស្រាល និងបង្កើតភាពស៊ាំនៅក្នុងសហគមន៍ទៀតផង។
លោកស្រីបានបន្ថែមថា ចំពោះអ្នកស្លាប់បាត់បងជីវិតដោយសារជំងឺកូវីដ១៩ភាគច្រើន ទៅលើមនុស្សដែលមានវ័យចំណាស់ អ្នកមានជំងឺប្រចាំកាយដូចជាជំងឺសួត រ៉ាំរ៉ៃ ជំងឺលើសសំពាធឈាមខ្ពស់ ជំងឺទឹកនោមផ្អែម ជំងឺបេះដូងនិងជំងឺរ៉ាំរ៉ៃផ្សេងៗទៀត។
លោកស្រីបានបញ្ជាក់ថា ក្រៅពីនេះក្នុងចំណោមអ្នកស្លាប់ទាំងនោះក៏អាចមកពីការបញ្ជួនអ្នកជំងឺទៅព្យាបាលបានមានភាពយឺតយ៉ាវ និងអ្នកខ្លះទៀតជាអ្នកដែលមិនទាន់បានចាក់វ៉ាក់សាំងផងដែរ។
លោកស្រីវេជ្ជបណ្ឌិត ឱវណ្ណឌីន បានណែនាំដល់ប្រជាពលរដ្ឋពិសេសគ្រួសារនីមួយៗ ត្រូវយកចិត្តទុកដាក់និងត្រូវទទួលខុសត្រូវកុំនាំវីរុសកូវីដ១៩ទៅចម្លងដល់ឪពុកម្តាយ ប្រពន្ធកូននិងសាច់ញាតិរបស់ខ្លួន ដោយសារតែការសប្បាយភ្លេចខ្លួន មិនបានការពារខ្លួននិងកុំឱ្យមានវិប្បដិសារីទៅថ្ងៃក្រោយ។ ដូច្នេះបុគ្គលម្នាក់ៗត្រូវទទួលខុសត្រូវខ្ពស់ព្រោះថាមិនមានអ្នកណាម្នាក់ទៅការពារជំងឺកូវីដ១៩ជំនួសយើងបានទេក្រៅពីខ្លួនយើងនោះ។
គួរបញ្ជាក់ថា ចាប់ពីថ្ងៃទី៣១ខែមីនារហូតមកដល់ថ្ងៃទី២៥ខែកក្កដាឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងវីរុសបំប្លែងខ្លួនថ្មីដែលតាចំនួន១១៤នាក់ស្ត្រី៥៩នាក់ ភាគច្រើនឆ្លងទៅលើអ្នកដំណើរមកពីក្រៅប្រទេស៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១៥ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


