Connect with us

ព័ត៌មានជាតិ

អាជ្ញាធរក្រុងសំរោង ចុះបិទទីតាំងKTV ក្រោយរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ២២នាក់

បានផុស

នៅ

ខេត្តឧត្តរមានជ័យ៖ អាជ្ញាធរក្រុងសំរោងនិងសមត្ថកិច្ចចំរុះចុះបិទខ្ទប់ទីតាំងKTV អូរស្មាច់៥៥៥ មួយកន្លែងជាបណ្តោះសន្នដោយរកឃើញអ្នកវិជ្ជមានកូវិដ១៩ចំនួន២២នាក់ក្នុងចំណោម៣៤នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ លី​ រដ្ឋា​ អភិបាលរងក្រុង​ បានដឹកនាំក្រុមការងារវេនប្រចាំការនៃក្រុមការងារ​កូវីដ​-១៩ ក្រុងសំរោង​ សហការជាមួយក្រុមការងារសុខាភិបាល​ អាជ្ញាធរមូលដ្ឋានភូមិសង្កាត់​ នៅថ្ងៃទី០១​ ខែសីហា​ ឆ្នាំ​២០២១ ចុះស្រាវជ្រាវ ​និងយកសំណាក​ អ្នកដែលមានការពាក់ព័ន្ធកូវីដ-១៩​ នៅទីតាំង​ KTV អូរស្មាច់៥៥៥​ នៅភូមិរួតចំប៉ី សង្កាត់អូរស្មាច់។

អ្នកដែលបានយកសំណាកសរុបចំនួន ៣៤នាក់​ ស្រី ២២នាក់ លទ្ធផលទទួលបានពីឧបករណ៍តេស្តរហ័ស​ គឺមានវិជ្ជមានកូវីដ១៩ ចំនួន​ ២២នាក់​ ស្រី​ ១៧នាក់ អ្នកវិជ្ជមានកូវីដ១៩ ទាំង​ ២២នាក់​ ត្រូវបានក្រុមគ្រូពេទ្យ​ បញ្ជូលទៅព្យាបាល​ នៅមណ្ឌលវិទ្យាល័យ​ តេជោ​ សែន​ សសំរោង។

សម្រាប់វិធានការចំពោះមុខ​ ក្រុមការងារបានធ្វេីការបិទខ្ទប់​ ទីតាំង KTV  អូរស្មាច់៥៥៥​ និងធ្វេីការបិទខ្ទប់ខ្នងផ្ទះប្រជាពលរដ្ឋ​ ស្ថិតក្នុងបរិវេណម្តុំនោះទាំងអស់​ ដេីម្បីទប់ស្កាត់ការឆ្លង និងរីករាលដាលក្នុងសហគមន៍។

កម្លាំងប្រចាំការទីតាំងបិទខ្ទប់ខាងលេីមាន​ កងកម្លាំងយោធា​ ភូមិភាគ៤​ ចំនួន០៧នាក់​ កម្លាំងប៉ូលីសប៉ុសិ៍អូរស្មាច់ ចំនួន០៦នាក់​ និងកម្លាំងប្រជាការពារភូមិផងដែរ៕

អត្ថបទ៖ ចាន់ ធី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម